បណ្តាញសង្គម

តារាខ្មែរប៉ុន្មានដួង ផ្អើលបាក់ទឹកបាក់ដីតែងខ្លួនតាម Gangubai Kathiawadi ស្អាតលេចធ្លោ

Gangubai Kathiawadi ខ្សែភាពយន្ដ ឥណ្ឌា ដែលទស្សនិកជនគ្រប់ទិសទីជុំវិញពិភពលោក ផ្អើលទស្សនារឿងល្អឯកមួយនេះ សូម្បីតែនៅក្នុងប្រទេសកម្ពុជាក៏ផ្ទុះមិនធម្មតា ក្នុងនោះសិល្បការិនីកម្ពុជាប៉ុន្មានដួងបាននាំគ្នាតុបតែងខ្លួនដូចតួអង្គស្រីក្នុងរឿងមួយនេះ។

មួយរយៈចុងក្រោយនេះសន្ទុះអ្នកតាមដានទស្សនាខ្សែភាពយន្ដខ្នាតធំរបស់ ឥណ្ឌា គឺរឿង Gangubai kathiawadi មានការកើនឡើងជាលំដាប់ ហើយផ្អែកទៅលើសម្ដីអ្នកបានទស្សនាថារឿងនេះពិតជាជក់ចិត្តខ្លាំងបំផុត ដែលបានដកស្រង់ចេញពីរឿងពិតស្ត្រីឥណ្ឌាម្នាក់ រកស៊ីផ្លូវភេទដើម្បីសុខុមាលភាពកុមារកំព្រា និងស៊េរីភាពស្ត្រីរកស៊ីផ្លូវភេទ។

ទន្ទឹមនឹងភាពល្បីល្បាញរបស់ Gangubai Kathiawadi សង្កេតឃើញថាតារាល្បីៗកម្ពុជាប៉ុន្មានដួង បានសម្រុកនាំគ្នាតុបតែងខ្លួនតាមតួស្រីក្នុងរឿងនេះយ៉ាងស្រស់ និងប្លែកភ្នែក ក្នុងនោះរួមមាន អ្នកនាង ខាត់ សុឃីម, កញ្ញា មាន សូនីតា ,កញ្ញា ប៊ូ ច័ន្ទដាណេត, តារាម៉ូដែល ហង្ស ម៉ានីតា ជាដើម។ យ៉ាងណាមិញ Gangubai kathiawadi ត្រូវបានចាក់ផ្សាយផ្ដាច់មុខនៅលើ Netflix ដែលមានទស្សនិកជនជាច្រើន ប្រទេសកំពុងសម្រុកទស្សនារឿងល្អឯកមួយនេះ។ បច្ចុប្បន្ន រឿងនេះបានវាយទីផ្សារអាស៊ីក្នុងរួមមានប្រទេសថៃ និងប្រទេសកម្ពុជា៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ដកស្រង់ពី៖ Sabay