បណ្តាញសង្គម

មួយរឿងប្រជុំសុទ្ធតែកំពូលតួធំៗរបស់ថៃ ធ្វើឲ្យគ្រប់គ្នាអន្ទះសារចង់ថា តើពិសេសយ៉ាងណា?

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ផលិតករភាពយន្តមានប្រភពចេញពីតារាសម្ដែងដ៏ឆ្នើម Anne Thongprasom បានប្រកាសជាផ្លូវការ ដោយបង្ហាញនូវតួសម្ដែងរឿងថ្មីរបស់ខ្លួនមានចំណងជើងថា «Kaen» ឬ «Nobody’s Happy If I’m Not»។

អ្នកដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ពេលឃើញរូបលើ **Instagram** របស់ **Anne** មានដូចជា **Nine Naphat, Taew Natapohn, Aff Taksaorn** ដែលនឹងគ្រងជាតួសំខាន់ក្នុងរឿង។

ម្នាក់ៗដឹងច្បាស់មុនទៅហើយថា រឿងនេះពិតជានឹងចេញមកអង្រួនទីផ្សារភាពយន្តថៃ ព្រោះតួសុទ្ធតែធំ និងមានកេរ្តិ៍ឈ្មោះមិនធម្មតាទាំងអស់។ មិនទាន់ចប់ត្រឹមនេះទេ ព្រោះឈានដល់ថ្ងៃទី០៥ Anne ស្រាប់តែបង្ហាញ Poster របស់ Dj Push និង Punjan Prama ទៀត ដែលកាន់តែធ្វើឲ្យ Fan រឿងថៃទាំងឡាយ អន្ទះសារមួយកម្រិត។

ទាក់ទងនឹងព័ត៌មានបន្ថែមពីដំណើរការថត និងចេញផ្សាយ មិនទាន់ត្រូវបានបង្ហាញនៅឡើយ ប៉ុន្តែការចាប់បើកកាមេរ៉ា ត្រូវគេរំពឹងថានឹងធ្វើឡើងឆាប់នេះ៕

ដកស្រង់ពី៖Sabay