បណ្តាញសង្គម

ប្រកាសផ្លូវការ! តួធំៗទាំង ៤ របស់ «All Of Us Are Dead» នឹង​វិលមកវិញក្នុងរដូវកាលទី ២

Netflix បានសន្យាហើយ ថានឹងបង្ហាញស៊េរីរឿងថ្មីរបស់ "All Of Us Are Dead” សម្រាប់រដូវកាលទី ២ កាលពីពេលកន្លងទៅ។ ការប្រកាសនេះ ត្រូវបានបញ្ជាក់នៅថ្ងៃដំបូងលើ Geeked Week របស់ Netflix។

ប្រាកដណាស់ កន្លងទៅ ស៊េរីរភងនេះ បានអង្រួនពិភពលោកមិនធម្មតា ដោយសារតែសាច់រឿងជក់ចិត្ត ផ្តោតលើសិស្សសាលាដែលតតាំងជាមួយនឹង Zombie។ វាបានហក់ឡើងដល់ចំណាត់ថ្នាក់កំពូល ស្ថិតក្នុងកំពូល ១០ សម្រាប់រឿងដែលមិននិយាយភាសាអង់គ្លេស ហើយមានអ្នកមើលច្រើនជាងគេ ក្នុងបណ្ដាប្រទេសចំនួន ៩១ បន្ទាប់ពីចេញផ្សាយភ្លាម។

The Swoon ក៏បានបង្ហាញនូវសេចក្ដីប្រកាស សម្រាប់រដូវកាលទី ២ នៃរឿងនេះដែរ ជាមួយនឹងវីដេអូលើ YouTube ដោយភ្ជាប់សារចេញពីតួសំខាន់ៗក្នុងរឿងទាំង ៤នាក់។ សង្កេតឃើញថាការរវិលត្រឡប់មកសាលាវិញនៅពេលនេះរបស់ Park Ji Hyu, Yoon Chan Young, Cho Yi Hyun និង Park Solomon ក៏មានន័យថាពួកគេនឹងបង្ហាញមុខក្នុង រដូវកាលទី២ របស់ «All Of Us Are Dead» ដែរ៕

 

ដកស្រង់ពី៖Sabay