បណ្តាញសង្គម

ស្វែងរកមូលហេតុ តារារ៉េបសញ្ជាតិអាមេរិក Trouble ត្រូវឃាតករសម្លាប់ក្នុងវ័យ៣៤ឆ្នាំ

ការវាយប្រហាដ៏ឃោឃៅតែងតែកើតឡើងជាញឹកញាប់នៅក្នុងប៉ែកអ៊ឺរ៉ុប ជាក់ស្ដែងថ្មីៗនេះតារារ៉េបល្បីឈ្មោះអាមេរិក Trouble ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់យ៉ាងព្រៃផ្សែនៅជាយក្រុង Atanta បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សារព័ត៌មានបរទេសបានឱ្យដឹងថាតារារ៉េបអាមេរិក Trouble ដែលតែងតែសហការផលិតចម្រៀងជាមួយ Drake និង The Weekndបានទទួលមរណភាពក្នុងអាយុ ៣៤ឆ្នាំ បន្ទាប់ពីមានបុរសម្នាក់បានបាញ់សម្លាប់ចំដើមទ្រូង និងបានស្លាប់ភ្លាមៗមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ពីការស្លាប់របស់សិល្បករ ដែលមានឈ្មោះពិត ថាMariel Semonte Orr (Troubleថា) កាលពីថ្ងៃទី៥ ខែមិថុននា អំឡុងពេល Trouble បានសួរសុខទុក្ខនារីម្នាក់ ដែលមានចម្ងាយប្រហែល 25 ម៉ាយពីស្រុកកំណើតរបស់គាត់នៅអាត្លង់តា មុនពេលការវាយប្រហារ។ ខណៈពេននេះប៉ូលិសកំពុងបន្តស៊ើបអង្កេតដើម្បីបញ្ជាក់ពីមូលហេតុនៃហេតុការណ៍នេះ៕

ដកស្រង់ពី៖Sabay