បណ្តាញសង្គម

ស្រួលចាយហើយ! Apple អាចឱ្យចាយហើយបង់លុយតាមក្រោយបានលើ iOS 16

មុខងារ Apple Pay Later សម្រាប់ចាយលុយមុនបង់តាមក្រោយ សម្រាប់ការទិញទំនិញតាមអ៊ីនធឺណិត និងក្នុងកម្មវិធី ដែលនឹងបើកឱ្យប្រើឆាប់ៗពេល iOS 16 ចេញជាផ្លូវការ។

ប៉ុន្ដែគួរឱ្យស្ដាយមុខងារនេះដំណើរការតែនៅសហរដ្ឋអាមេរិចប៉ុណ្ណោះ។ Apple Pay Later នឹងអនុញ្ញាតឱ្យអតិថិជនអាចទិញបានចំនួន ៤ដង និង ក្នុងរយៈពេលប្រាំមួយសប្តាហ៍ ដោយមិនបាច់បង់លុយ និងមិនគិតអត្រាការប្រាក់ ឬថ្លៃសេវាអ្វីឡើយ ឱ្យតែកន្លែងនោះទទួលការទូទាត់តាម Apple Pay។ យ៉ាងណា ចំពោះលក្ខខណ្ឌដើម្បីប្រើមុខងារថ្មីនេះ នឹងមានសម្រាប់តែបេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប៉ុណ្ណោះ ហើយព័ត៌លម្អិតថាតើលក្ខខណ្ឌបែបណានោះ គឺមិនទាន់មានការបញ្ជាក់បន្ថែមនៅឡើយទេ៕

ដកស្រង់ពី៖Sabay