បណ្តាញសង្គម

សោកស្ដាយណាស់! ពិធីករជើងចាស់របស់កូរ៉េ ទទួលមរណភាពហើយ

យោងតាមសេចក្ដីប្រកាសព័ត៌មានជាច្រើនដូចជា KBS, SPOTV និង Kookmin Ilbo ដែលបានចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ពិធីករដ៏ឆ្នើមរបស់កូរ៉េ Song Hae បានទទួលមរណភាពហើយនៅអាយុ ៩៥ឆ្នាំ នៅផ្ទះ ក្រោយជួបបញ្ហាសុខភាពធ្ងន់ធ្ងររយៈពេលប៉ុន្មានខែចុងក្រោយ។

វិលទៅខែមករាឆ្នាំ ឆ្នាំ២០២២ មានព័ត៌មានបង្ហាញឲ្យដឹងថា លោក Song Hae មានបញ្ហាសុខភាព រហូតដល់ខែមីនា ឆ្នាំដដែល ស្រាប់តែលោកត្រូវឆ្លងជំងឺកូវីដ១៩ ទៀត។ ជាមួយគ្នានោះ ដោយសារស្ថានភាពសុខភាពរបស់លោកមិនសូវស្រួលនៅថ្មីនេះ លោកក៏ប្រកាសថា ចង់លាឈប់ពីកាអាជីពជាពិធីករ ក៏ដូចជា MC សម្រាប់កម្មវិធី Korean Sings ដែលលោកកាន់កាប់តាំងពីឆ្នាំ ១៩៨៨ មកនោះទៀតផង។

នៅដើមឆ្នាំនេះ Song Hae បានបំបែកកំណត់ត្រាថ្មីរបស់ Guiness World Records សម្រាប់ពិធីករកម្មវិធីបង្ហាញសមត្ថភាពច្រៀងដែលមានវ័យចំណាស់ជាងគេ (Oldest TV Music Talent Show Host) ស្របពេលលោកបម្រើការងារ ក្នុងកម្មវិធី Korea Sings រហូតដល់អាយុ ៩៥ឆ្នាំ៕

ដកស្រង់ពី៖Sabay