បណ្តាញសង្គម

អបអរ Jui Warataya ពពោះកូនដំបូង សម្រេចបំណងធំជូនស្វាមី

មហាជនរំភើបចិត្តទាំងព្រឹកថ្ងៃទី៨ ខែមិថុនា បន្ទាប់ពីតារាសម្ដែងថៃ Jui Warataya បង្ហោះផ្អែមល្ហែមជាច្រើនសន្លឹកជាមួយស្វាមីបណ្ដូលចិត្ត ដែលបានបង្ហាញច្បាស់ថារូបភាពពពោះកូនដំបូងរបស់តារាស្រីរូបនេះ។

Jui Warataya និងស្វាមីលោក Put Putthichai បង្ហាញភាពសប្បាយរីកតាមរយៈរូបភាពជាច្រើនសន្លឹក អបអរកូនដំបូង ដែលនេះគឺជាដំណឹងល្អ និងរំភើបយ៉ាងខ្លាំងសម្រាប់អ្នកទាំងពីរក្រោយរង់ចាំអស់រយៈពេលជាយូឆ្នាំ។ ទន្ទឹមនឹងនេះអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់តារាស្រីរូបស្រស់ Jui Warataya បានបង្ហើបប្រាប់ថារហូតដល់ថ្ងៃនេះ Jui បាកំពុងពពោះទារកដំបូងរបស់នាងរយៈពេល ៣ខែហើយ។ ដោយឡែក Jui និងទារក សុទ្ធតែមានសុខភាពល្អរឹងមាំ ដែលបានទទួលការមើលថែយ៉ាងយកចិត្តទុកដាក់ពីស្វាមីរបស់នាង គឺ Put Putthichai ៕

ដកស្រង់ពី៖ Sabay