បណ្តាញសង្គម

Fan រំភើបស្ទើរហោះជាមួយការវិលត្រឡប់ជាថ្មីរបស់ DAWN ក្នុងខែមិថុនានេះ

សារព័ត៌មានកូរ៉េចេញផ្សាយព្រោងព្រៀត ដំណឹងប្រកាសជាផ្លូវការនៃការវិលត្រឡប់ជាថ្មីរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ DAWN នឹងមកអង្រួនចិត្តអ្នកគាំទ្រឆាប់ៗនេះជាមួយអាល់ប៊ុបថ្មីសន្លាង។

DAWN នឹងត្រលប់មកវិញនៅថ្ងៃទី ១៦ ខែមិថុនា វេលាម៉ោង ៦ ល្ងាច(ម៉ោងក្នុងប្រទេសកូរ៉េ)។ DAWN នឹងត្រឡប់មកវិញជាមួយ អាល់ប៊ុមទោល បន្ទាប់ពីចេញផ្សាយអាល់ប៊ុមខ្នាតតូចតាំងពីឆ្នាំ ២០២០ មានចំណងជើងថា "DAWNDIDIDAWN" ដែលបទនេះ DAWN ចម្រៀងរួមគ្នាជាមួយ Jessi។ ដោយឡែកកាលពីអំឡុងខែកញ្ញា ២០២១ DAWN រួមគ្នាផលិតចម្រៀងជាមួយមិត្តស្រី Hyuna មានចំណងជើងថា “1+1=1”៕

ដកស្រង់ពី៖ Sabay