បណ្តាញសង្គម

ព្រោះមិនទាន់អស់ចំហាយឈ្នះ អាល់ប៊ុម BTS ចេញតាំងពី ២ឆ្នាំមុន វិលមកបំបែកកំណត់ត្រាថ្មីទៀត

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ BTS បានចេញអាល់ប៊ុមថ្មី ដែលជាស្នាដៃនាំពួកគេបំបែកកំណត់ត្រាជាច្រើន ពិសេសក្លាយជាអាល់ប៊ុមដែលលក់ដាច់បំផុតរហូតមកដល់បច្ចុប្បន្ន គឺ «Map of the Soul:7»។

អាល់ប៊ុមផ្ទាល់ខ្លួននេះរួមបញ្ចូលការបង្ហាញខ្លួនរបស់តារាល្បីៗធំៗផ្សេងទៀតដូចជា Halsey, Troye Sivan, និង Ed Sheeran ដែលបានបន្តឈ្នះពានជាច្រើននៅក្នុងកម្មវិធីតន្ត្រីផ្សេងៗ និងជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើតារាងចម្រៀងជាច្រើន។ បទចម្រៀងនាំមុខ ២ គឺ "Black Swan" និង "ON" ក៏ត្រូវបាន ARMY កោតសរសើរ និងស្រឡាញ់យ៉ាងខ្លាំងផងដែរ។

យោងតាមតារាងតន្ត្រី Gaon ដែលមានទំនោរទៅរកការលក់អាល់ប៊ុមលើសពីការប៉ាន់ស្មាន ដោយសារតែបានតាមដានការដឹកជញ្ជូន និងកត្តាផ្សេងទៀត បង្ហាញពីចំនួននៃការលក់ថ្មីៗបំផុតដែល «Map of the Soul: 7» បានសម្រេចបាន សរុបប្រហែល ៤,៨១ លាន ដែលជាកំណត់ត្រាថ្មីទៀតរួចទៅហើយ។ ទោះជាយ៉ាងណា ឥឡូវនេះ តាមការបង្ហាញពីតារាងតន្ត្រីកូរ៉េ Hanteo អាល់ប៊ុមនេះបានឈានដល់កំណត់ត្រាមួយទៀតដែលមិនមានសិល្បករ K-Pop ផ្សេងទៀតអាចសម្រេចបាននៅឡើយ។

ជាមូលហេតុដែលវាគួរឱ្យចាប់អារម្មណ៍ នោះគឺបច្ចុប្បន្ន Map of the Soul: 7 ត្រូវបានលក់លើស ៤ លានបន្ទះ ទៅហើយ យោងតាមទិន្នន័យរបស់ Hanteo ដែលធ្វើឱ្យវាក្លាយជាអាល់ប៊ុម K-Pop ដំបូងដែលអាចជោគជ័យដល់កម្រិតនេះ។ កត្តានេះពិតជាបញ្ជាក់ច្បាស់ៗថា BTS អាចលក់អាល់ប៊ុមយ៉ាងតិច ៤ លានបន្ទះ មានន័យថាលើសពីអ្វីដែលគួរអោយចាប់អារម្មណ៍ ហើយពេលវេលាអស្ចារ្យនេះបានកើតឡើងមុនការចេញអាល់ប៊ុមថ្មី ដែលអ្នកគាំទ្រទន្ទឹងរង់ចាំជាយូរមកហើយរបស់អាល់ប៊ុម «PROOF» របស់ BTS ដែលគ្រោងនឹងចេញនៅថ្ងៃទី ១០ ខែមិថុនាខាងមុខ៕

 

 ដកស្រង់ពី់ ៖ Sabay