បណ្តាញសង្គម

បន្ថយទំហំផ្ទុក ងាយរករូបថតស្ទួនគ្នាក្នុងកម្មវិធី Photos ជាមួយមុខងារថ្មី iOS 16

ជៀសមិនផុតទេ រូបថតមកស្ទួនគ្នា រូប screenshot ឬរូប save ពីអ៊ីនធឺណិតមកលើ iPhone ហើយដំណោះស្រាយនេះ Apple បានប្រើ machine learning លើទូរសព្ទ ដើម្បីចាប់រូបដែលស្ទួនៗយកមកទុកមួយកន្លែង។

មុខងារថ្មីនេះ Apple ដាក់ឈ្មោះឱ្យវាថា "Duplicate detection" ដែលមានតែនៅលើ iOS 16 ទើបប្រកាសចេញថ្មីៗប៉ុណ្ណោះ។ មុខងារនេះនឹងកាន់បន្ថយភាពណែនតាន់តាប់បណ្ណាល័យរូបរបស់អ្នក និងចំណេញដល់ទំហំផ្ទុកទៀតផង។ មុខងារនេះមានទីតាំងនៅក្នុងកម្មវិធី Photos > Albums > Duplicates។ គួរបញ្ជាក់ថា iOS 16 ទើបស្ថិតក្នុងដំណាក់កាល developers version នៅឡើយ រីឯ version public beta គ្រោងប្រកាសចេញអំឡុង ខែកក្កដា ខាងមុខនេះ៕

ដកស្រង់ពី៖Sabay