បណ្តាញសង្គម

COROLLA Altis ឆ្នាំ២០២២ កំពុងលក់នៅខ្មែរ តម្លៃខ្ទង់ ៤ម៉ឺនដុល្លារស្ដើង

កាន់តែទំនើប COROLLA Altis ស៊េរីថ្មី ជារថយន្តដែលមានការរចនាថ្មីចង្កៀងមុខ ក្រោយប្រភេទ LED។ COROLLA Altis នេះចាប់ផ្ដើមមានវត្តមាននៅកម្ពុជាឆ្នាំ ២០១៤ រថយន្ត Corolla ទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់លើគុណភាពនិងភាពសន្សំសំចៃ។

នេះផ្នែកខាងក្នុង ជាប្រភេទកៅអីស្បែក ប្រព័ន្ធកម្សាន្ត Touch Screen ទំហំ ៨ អ៊ីញ ប្រព័ន្ធបង្ហាញពហុព័ត៌មាន (MID) ផ្នែកខាងក្នុង កៅអីស្បែក កញ្ចក់មើលក្រោយផ្លាតដោយស្វ័យប្រវត្តិ (EC Mirror) ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ។ COROLLA Altis ស៊េរីថ្មីបំពាក់មកជាមួយថាសកង់ទំហំ ១៧អ៊ីញ កញ្ចក់មើលក្រោយផ្នែកចំហៀង (AutoFold) ផ្លិតទឹក បញ្ជាបិទបើកដោយស្វ័យប្រវត្តិ។ សោឆ្លាតវៃ (Smart Key) ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ប្រអប់លេខ CVT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold។

សម្រាប់ COROLLA Altis ស៊េរីថ្មី កំពុងមានលក់នៅលើទីផ្សារកម្ពុជាជាមួយតម្លៃខ្ទង់ ៤៥ ៥០០ ដុល្លារ។ COROLLA Altis មានជម្រើសពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម។ ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ដកស្រង់ពី៖Sabay