បណ្តាញសង្គម

មិនធម្មតា! ងិន ម៉ារ៉ាឌី ធ្វើជាពិធីការិនី MUC 2022 ផ្អើលអស់អ្នកគាំទ្រ កាលពីយប់មិញ

គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ហើយថា កញ្ញា ងិន ម៉ារ៉ាឌី គឺជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ (Miss Universe )ទោះបីជានាងក្លាយទៅជាបវរកញ្ញាក៏ដោយ ក៏នាងមានបំណងចង់ចាប់មុខរបរមួយទៀតទៅថ្ងៃអនាគតដែរ។

កាលពីយប់មិញនេះ បវរកញ្ញា Miss Universe ងិន ម៉ារ៉ាឌី បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញមានវត្តមានរបស់បវរកញ្ញារូបនេះ ឡើងលើឆាកប្រកួតបវរកញ្ញាកម្ពុជាឆ្នាំ២០២២(Miss Universe។ នាងមកលើកនេះមិនមែនប្រកួតជាបវរកញ្ញានោះទេ គឺនាងមកដើម្បីធ្វើជាពិធីការិនី នៅក្នុងការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ កាលពីយប់មិញនេះ។ ដែលក្នុងការប្រកួតនេះរួមមាន ឈុតតំណាងជាតិ ឈុតរាត្រីសមោលស និងការបង្ហាញទេពកោសល្យរបស់បេក្ខនារីគ្រប់រូប។

តាមរយៈការធ្វើជាពិធីការិនីលើកនេះ ងិន ម៉ារ៉ាឌី បានបង្ហាញសមត្ថភាពក្នុងការនិយាយលើកដាក់សំឡេង បានយ៉ាងល្អ គួរឲ្យសរសើរ បើនិយាយពីសំឡេងរបស់នាងវិញគឺពោរពេញទៅដោយកម្លាំង សំឡេងមុតល្អ ពិតជាសាកសមធ្វើជាពិធីការិនីណាស់ បើទោះបីជានាង ខកខានចាប់អាជីពនេះអស់ជាច្រើនឆ្នាំយ៉ាងណាក្តី ក៏ ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អដែរ។

បវរកញ្ញាចក្រវាលកម្ពុជា Miss Universe ២០២១ ងិន ម៉ារ់ាឌី បើទោះបីសព្វថ្ងៃខ្លួនក្លាយទៅជាបវរកញ្ញា ដែលទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាស់មហាជនក៏ដូចជាអ្នកគាំទ្រយ៉ាងណាក្តី បើនិយាយពីក្តីស្រមៃរបស់នាងវិញគឺនាងបានបញ្ជាក់ប្រាប់ Sabay ថា ទៅថ្ងៃខាងមុខនាងចង់ចាប់អាជីពមួយដែលច្បាស់លាស់រហូតទៅគឺ ចង់ចាប់អាជិពជាពិធីការិនី ព្រោះអាជីពមួយនេះនាងបានស្រលាញ់តាំងពីតូច ហើយណាមួយរូបនាងក៏មានចំណូលចិត្តផ្នែកខាងនិយាយផងដែរ ដោយនាងចូលចិត្តចែករំលែកចំនេះដឹង ចូលចិត្តនិយាយលើកទឹកចិត្តគេ ដូចនេះបានជានាងចង់ចាប់អាជីពមួយនេះទៅថ្ងៃខាងមុខ។

ដកស្រង់ពី៖ Sabay