បណ្តាញសង្គម

រួមដំណើរជាមួយគ្នារាប់ឆ្នាំ ពេល​នេះ​ Kim Ji Won សម្រេចដើរចេញពីទ្រនំចាស់ហើយ

 

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ផលិតកម្ម Salt បានប្រកាសថា តារាសម្ដែង Kim Ji Won បានសម្រេចមិនបន្តកុងត្រារបស់ខ្លួនជាមួយនឹងផលិតកម្មទៀតទេ។

ផលិតកម្មខាងលើបានឲ្យដឹងថា៖ «Salt Entertainment នឹងត្រូវបញ្ចប់ភារកិច្ចគ្រប់គ្រង សម្រាប់តារាសម្ដែង Kim Ji Wonនាពេលខាងមុខ។ យើងសម្រេចចិត្តចែកផ្លូវគ្នាជាមួយតារាស្រីរូបនេះ ប៉ុន្តែបន្តអបអរចំពោះការខិតខំប្រឹងប្រែងការងារអនាគតរបស់នាងតទៀតដដែល»។

ផលិតកម្មបានបន្ថែមថា៖ «យើងសូមថ្លែងអំណរគុណដល់ Kim Ji Won សម្រាប់ពេលវេលាដែលនាងបានចំណាយពេលធ្វើការជាមួយក្រុមការងាររបស់យើងទាំងអស់ ដែលពិតជាជាទីចងចាំណាស់។ យើងសូមជូនពរនាងដោយស្មោះនូវរឿងល្អៗបំផុតនៅក្នុងគម្រោង នាពេលអនាគតរបស់នាង»។

ជាមួយគ្នានេះដែរ Kim Ji Won បានបង្ហាញខ្លួនជាតួឯកស្រី CF ក្នុងឆ្នាំ ២០១០។ នាងបានបន្តសម្តែងក្នុងរឿងភាគដូចជា 'High Kick! Revenge of the Short-legged', 'Heirs', 'Descendants of the Sun', 'Fight For My Way' ជាដើម។ ជាក់ស្ដែងថ្មីៗនេះ នាងក៏កំពុងសម្តែងរឿង 'My Liberation Notes' របស់ JTBC ដែរ៕

ដកស្រង់ពី៖Sabay