បណ្តាញសង្គម

ស្ងាត់ៗមិនមែនចេញបទថ្មីដូចគេទេ តែ T.O.P វិលវិញក្នុងនាមជាម្ចាស់ក្រុមហ៊ុនស្រា

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ T.O.P បានបង្ហាញរូបភាពដបស្រា ជាមួយនឹងស្លាកយីហោ នៅលើដបផងដែរ។ នៅលើ Caption លោកបានសរសេរថា៖ «នេះគឺជា T’SPOT ខ្ញុំសង្ឃឹមថាអាចបង្ហាញនូវមហិច្ចតារបស់ខ្ញុំចំពោះស្រាជាមួយនឹងមនុស្សជាច្រើនតាមដែលអាចទៅរួច»។

តារាប្រុសរូបនេះ ក៏បានបន្ថែមជាមួយនឹង Hashtag #winter2022 ដែលអាចបញ្ជាក់ច្បាស់ទៅកាន់គ្រប់គ្នាថា ផលិតផលថ្មីដែលមានលោកជាម្ចាស់ នឹងត្រូវចេញលក់ជាផ្លូវការនៅរដូវរងាឆ្នាំនេះ។ ជាក់ស្ដែង T.O.P ក៏បានសម្រេចដើរចេញពីផលិតកម្ម YG កាលពីខែកុម្ភៈឆ្នាំ ២០២២នេះ។

ប្រភពជិតស្និទ្ធក្នុងវិស័យនេះ ជឿជាក់ថា លោកនឹងវិលមកវិញក្នុងនាមជា តារាទោលឆាប់ៗ (តារាចម្រៀងឯករាជ្យ) ជាមួយនឹងបទថ្មីៗ ដែលលោកខិតខំសម្រិតសម្រាំងកន្លងមក៕

ដកស្រង់ពី៖ Sabay