បណ្តាញសង្គម

«Squid Games» នឹងវិវត្តជាកម្មវិធីកម្សាន្ត មានអ្នកលេង ៤៥៦នាក់ និងឈ្នះលុយពិតៗ ៤,៥៦លានដុល្លារ

The Hollywood Reporter បានបង្ហើបព័ត៌មានថារឿងភាគដ៏ល្បី «Squid Game» នឹងបម្លែងខ្លួនទៅជាកម្មវិធីលេងល្បែងកម្សាន្តពិតៗ ជាមួយនឹងអ្នកចូលរួមសរុបទាំងអស់ ៤៥៦នាក់

ដែលនឹងចូលមកប្រកួតគ្នាដណ្ដើមទឹកប្រាក់ ៤,៥៦លានដុល្លារ។ ផ្អែកតាមបណ្ដាញផ្សព្វផ្សាយ Netflix គ្រោងនឹងបង្កើតកម្មវិធីលេងហ្គេមពិតៗ «Squid Games: The Challenge»។ ទោះបីជាអ្នកប្រកួតមិនត្រូវពិន័យដល់ថ្នាក់ស្លាប់ដូចក្នុងរឿង ប៉ុន្តែចំនួនអ្នកចូលលេង គឺយក ៤៥៦នាក់ ដូចក្នុងរឿង។

Netflix បានឲ្យដឹងថា «ការផ្ដល់ជូននូវប្រាក់រង្វាន់ជាសាច់ប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រចាំកម្មវិធីទូរទស្សន៍ ហើយកម្មវិធីនេះ ក៏ដើរតួសំខាន់ ជាកម្មវិធីប្រកួតធំបំផុតមិនធ្លាប់មានដូចគ្នា»។ យោងតាមសារព័ត៌មាន The Hollywood Reporter ដដែលនៅបានឲ្យដឹងទៀតថា កម្មវិធីនេះ មានចំនួន ១០ភាគ ហើយបានបើកទទួលពាក្យសម្រាប់អ្នកចង់ចូលលេងប្រឈមនឹងឧបសគ្គព្រឺព្រួចតាមរយៈ squidgamecasting.com ៕

 

 

ដកស្រង់ពី៖Sabay