បណ្តាញសង្គម

ប្លែកចំតួហ្មង! ផ្ទះអភិជន Jungkook រកតែខ្នើយមួយគ្មាន តែពូកវិញ ទិញដាក់ពេញផ្ទះយ៉ាងតិច ៥

 

ស្ថិតក្នុងវីដេអូនៃការជួបជុំញ៉ាំអាហារពេលល្ងាច «REAL BANGTAN DINNER» ដែលបង្ហោះកាលពីថ្ងៃទី១៤ ខែមិថុនា សមាជិកទាំង ៧ បានទម្លាយរឿងជាច្រើន

ដោយក្នុងនោះ ក៏ថែមទាំងប្រកាសថាពួកគេនឹងសម្រាកពីការងារចេញបទចម្រៀងរួមគ្នាជាក្រុមមួយរយៈ និងផ្ដោតលើការងារទោលរៀងខ្លួនវិញសិន។ ដ្បតិអ្នកគាំទ្រនៅនឹកស្រណោះអាលោះអាល័យមែន ប៉ុន្តែគ្រប់គ្នានៅតែបន្តគោរពរាល់ការសម្រេចចិត្តរបស់ក្រុមដដែល។ ជាក់ស្ដែងពេលនេះ សមាជិក BTS លែងនៅជាមួយគ្នាដូចមុនទៀតហើយ ហើយផ្អែកតាមចំណូលចិត្តរៀងខ្លួន ពួកគេបានរៀបចំការរស់នៅតាមរសជាតិជីវិតដែលពួកគេចង់បានផ្សេងៗគ្នា។

រម្លឹកដល់ពេលកាលពីនៅជុំគ្នាដំបូងក្នុង Dorm ចាស់ ពួកគេស្រណោះណាស់ ហើយ RM ផ្ទាល់ក៏បានលើកឡើងដែរថា បន្ទប់តូចមួយនៅគ្នា ៧នាក់ វាពិតជាចង្អៀតខ្លាំង តែពួកគេនៅតែជម្នះបាន។ ទោះបីជាយ៉ាងណាមកដល់ពេលនេះ ក៏សមហេតុផលដែលពួកគេ មានសមត្ថភាព ទិញផ្ទះ រៀបចំតាមការចូលចិត្ត ហើយនៅឲ្យបានសុខស្រួល និងទៅតាមអ្វីដែលពួកគេចង់បាន។

RM បាននិយាយថា៖ «ពេលខ្ញុំទៅលេងផ្ទះសមាជិកម្នាក់ៗ ខ្ញុំដឹងច្បាស់ហ្មងថា មនុស្សរស់នៅជាមួយគ្នា ពិតជាមានចិត្តខុសគ្នាទាំងស្រុងមែន។ គ្រប់រសជាតិក្នុងការតុបតែងផ្ទះ និងទម្លាប់របស់ពួកយើង ពិតជាខុសគ្នាខ្លាំងមែនទែន»។ Jimin បន្ថែម៖ «ពួកយើងទាំង ៧នាក់ ពិតជាមានចំណុចខុសគ្នាណាស់ច្រើន ជាង ចំណុចដូចគ្នា»។ ដោយឡែក ក្នុងចំណោមនោះ អ្នកដែលសមាជិកទាំងអស់លើកឡើងនោះគឺ Jungkook ដោយសារ Style រស់នៅ និងបែបបទជីវិតរបស់លោកពិតជាពិសេសប្លែកពីគេតាំងពីដើម មកដល់ឥលូវ។ Suga ថា Jungkook ជាតារាកូរ៉េ ដែលមានជីវិតសមនឹងពាក្យថា «តារា» ពិតៗ ព្រោះ Style នៃការរស់នៅរបស់លោក គឺឡូយបំផុត។ Jin បញ្ជាក់បន្ត៖ «ខ្ញុំបានទៅលេងផ្ទះគាត់ (Jungkook) ហើយឃើញថាមាន ពូក ៣ ក្នុងបន្ទប់ទទួលភ្ញៀវ! ខ្ញុំដើរទៅដល់បន្ទប់គេង ហើយឃើញមានពូក ២ទៀត! អ៊ីចឹងហើយខ្ញុំក៏បានសួរ “គេងលើពូកមួយណា? គេឆ្លើយថា “ខ្ញុំដាក់ពូកច្រើនអ៊ីចឹងដើម្បីគេង ពេលណាដែលខ្ញុំមានអារម្មណ៍ចង់គេង”។

ខ្ញុំបានទៅបន្ទប់មួយទៀត ហើយស្រាប់តែឃើញ ពូក ២ទៀត! និយាយទៅ នៅបន្ទប់ផ្សេងៗសុទ្ធតែមានពូកទាំងអស់»។ សរុបជារួមមក ផ្ទះរបស់ Jungkook ស្ទើរតែក្លាយជាហាងលក់ពូកទៅហើយ ប៉ុន្តែនេះ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងផ្ទរបស់លោក។ RM បានលើកឡើងបន្តទៀតថា បានឃើញ គ្រឿងបន្លាស់ចំនួន ២០ នៅផ្ទះប្អូនពៅប្រចាំក្រុមរូបនេះ ហើយ J-Hope ក៏ទម្លាយរឿងហួសចិត្តមួយទៀត៖ «អ្វីដែលគួរឲ្យភ្ញាក់បំំផុតនោះគឺ កន្លែងបោកខោអាវ! កន្លែងដែលសមដាក់តុបាយ បែរជាធ្វើជាកន្លែងបោកខោអាវទៅវិញ។ ខ្ញុំមិនដែលឃើញអ្នកណារៀបចំកន្លែងបោកខោអាវស្អាតអ៊ីចឹងទេ ហើយបន្ថែមជាមួយនឹងពន្លឺភ្លើងដ៏ស្រទន់ទៀត»។ នេះហើយជាបែបបទរបស់នៅ និងការរៀបចំផ្ទះផ្ទាល់ខ្លួនរបស់ អភិជន JEON JUNGKOOK៕

 

 

ដកស្រង់ពី៖ Sabay