បណ្តាញសង្គម

ជួបគ្នាលើនេះ Jisoo និង Kimberley កាន់តែស្និទ្ធស្នាលគ្នាខ្លាំងក្នុងកម្មវិធី Cartier Gala

លើបណ្ដាញសង្គម Instagram និង TwitterI កំពុងតែផ្ទុះយ៉ាងខ្លាំងជាមួយវីដេអូតារាសម្ដែងថៃ IKimmy KimberleyI បង្ហាញពសកម្មភាពរាក់ទាក់គ្នាជាមួយសមាជិកក្រុម IBLACKPINKI គឺស្រីស្អាត តូចច្រឡឹង IJisooI។

នៅក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចរបស់ម៉ាកយីហោងគ្រឿងអលង្ការដ៏ល្បីឈ្មោះ ICartierI គេប្រទះឃើញវត្តមានតារាសម្ដែងឆ្នើមប្រចាំប្រទេសថៃ Kimberley និង K-pop Idol Jisoo សមាជិក BLACKPINK បានចូលរួម និងជួបមុខគ្នាជាថ្មីម្ដងទៀត។ លើនេះស្រីស្អាតទាំងពីរកាន់តែមានស្និទ្ធស្នាលជាមួយគ្នា។ ក្នុងកម្មវិធីបង្ហាញ ការរចនាខ្សែកចុងក្រោយបង្អស់ Beautés du Monde របស់ម៉ាក Cartier Jisoo និង Kimberley រៀបចំខ្លួនស្អាតខ្ញង់ក្នុងឈុតពណ៌ខ្មៅដូចគ្នា ម្នាក់ៗពិតជាស្រស់ស្អាតខ្លាំង ធ្វើឱ្យអ្នកគាំទ្ររោមជិតតែម្ដង៕

ដកស្រង់ពី៖ Sabay