បណ្តាញសង្គម

ភីកអាប់កម្លាំងខ្លាំងហួស F-150 Raptor R ចេញ​មុខពិតៗ​មិនលាក់លៀមទៀតទេ គូប្រជែង​ដឹងតែព្រឺក្បាល

ទប់ចិត្តទៀតលែងបាន មេក្រុមហ៊ុន Ford ក៏បានសម្រេចបង្ហោះវីដេអូបង្ហាញអំពីរថយន្តភីកអាប់កម្លាំងខ្លាំងបំផុតរបស់ខ្លួនគឺ F-150 Raptor R 2023 ដែលមានទិសដៅធំបំផុតគឺប្រជែងជាមួយ Ram 1500 TRX ហើយគ្រោងនឹងបញ្ចេញផ្លូវការនៅចុងឆ្នាំនេះ។

បើតាមការបង្ហោះរបស់ CEO ក្រុមហ៊ុន Ford លោក Jim Farley គេប៉ាន់ស្មានថា កំពូលភីកអាប់នេះ អាចនឹងប្រើម៉ាស៊ីន supercharge V8 ចំណុះ ៥,២លីត្រ ផលិតបានកម្លាំង ៧៦០សេះ និងកម្លាំងរមួល ៨៤៦ញ៉ូតុនម៉ែត្រ ដែលបំពាក់រួចមកហើយនៅលើ Mustang GT500 ជាមួយនឹងប្រអប់លេខអូតូ ១០វគ្គ។

គេរំពឹងដែរថា វានឹងប្រើប្រព័ន្ធ lock ប៉ុងក្រោយអេឡិចត្រូនិច ជាមួយប្រព័ន្ធបូម Fox shock ព្រមទាំងប្រព័ន្ធគ្រប់គ្រងល្បឿន Trail Control និង Terrain Management ដែលសម្រាប់ផ្តោតខ្លាំងក្នុងការបើកបរលើផ្លូវ off-road។

ក្នុងវីដេអូ Teaser នោះ គេក៏ដឹងបានទៀតថា វាប្រើសំបកកង់ BF Goodrich All-Terrain KO2 ទំហំ ៣៧អ៊ីញ។ ចំណែកផ្នែកខាងក្នុង វានឹងបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ១២អ៊ីញ ប្រើប្រព័ន្ធ SYNC4 ដៃចង្កូតស្រោបស្បែក កៅអីខាងមុខជាពូកស្បែក Recaro និងប្រព័ន្ធគ្រប់គ្រងត្រជាក់២ផ្នែក (dual-zone) ជាដើម៕

ដកស្រង់ពី៖Sabay