បណ្តាញសង្គម

អ្នកគាំទ្រអាណិត MUC3 ហង្ស សូរិយ៉ាន់ ខ្លាំងដែរមិនបានចូល TOP5 ហើយ ពក ស្រីល័ក្ខ មិនបានសូម្បី TOP10

រាត្រីគ្រងមកុដក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល Miss Universe Cambodia ឆ្នាំ២០២២ បានរកឃើញម្ចាស់មកុដតម្លៃ ១៨ម៉ឺនដុល្លារហើយ គឺបានទៅលើបវរកញ្ញា MUC 18 ហង្ស ម៉ានីតា។

លទ្ធផលនេះបានទទួលការសាទរ និងពេញចិត្តជាខ្លាំងពីប្រជាជនកម្ពុជា គឺពិតជាស័ក្ដិសមបំផុតហើយ ដោយកម្ពុជារកឃើញបវរកញ្ញាចក្រវាល ពោរពេញដោយសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ស្អាត។ យ៉ាងណាមិញក្នុងនោះក៏មានមតិមួយចំនួនហាក់អន់ចិត្តនឹងលទ្ធផលសម្រាប់ TOP10 និង TOP5 ដោយខុសពីរំពឹងទុករបស់ពួកគេ។

នៅក្នុងការផ្សាយផ្ទាល់ក្នុងវគ្គប្រកាសលទ្ធផលអ្នកគាំទ្រមួយចំនួនធំបង្ហាញការអន់ចិត្តដោយមិនបានឃើញវត្តមានMUC15 ពក ស្រីល័ក្ខ មិនបានចូល TOP10 នោះទេ ។ ចំណែកឯអ្នកដែលគេរំពឹងថានឹងចូល TOP5 ដែរនោះ គឺកញ្ញា ហង្ស សូរិយ៉ាន់ បានត្រឹម TOP10 ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្ដី អ្នកដែលគ្រងមកុដ Miss Universe Cambodia ឆ្នាំ ២០២២ គឺបានទៅលើ ហង្ស ម៉ានីតា ដោយទទួលបានការគាំទ្រ និងពេញចិត្តបំផុតពីសំណាក់ប្រជាជនកម្ពុជា៕

 

ដកស្រង់ពី៖ Sabay