បណ្តាញសង្គម

Ford Ranger Raptor ឆ្នាំ២០២៣ កំពុងលក់នៅខ្មែរ នេះតម្លៃវា!

Ford Ranger Raptor ឆ្នាំ២០២៣ គឺជារថយន្តភីកអាប់ ដែលទើបតែបានអាប់ដេតជំនាន់ថ្មី សម្រាប់ស៊េរីឆ្នាំ២០២៣ ដោយក្នុងនោះ វាមិនត្រឹមតែបានផ្លាស់ប្តូររូបរាងទាំងស្រុងប៉ុណ្ណោះទេ ថែមទាំងបានបន្ថែមបច្ចេកវិទ្យាថ្មី, ផ្តល់ការទប់លំនឹងកាន់តែប្រសើរ, ខ្លាំងជាងមុន និង សមត្ថភាព off-road អស្ចារ្យជាងមុនទៀតផង។

Ford Ranger Raptor ស៊េរីថ្មីនេះគឺជាត្រកូលចុងក្រោយនៃ Ford Ranger ជំនាន់ថ្មី (Next-Gen Ranger) ដែលមានភាពឆ្លាតវៃ មុខងារចាក់សោរប៉ុងមុខ-ក្រោយ កុងទ័រឌីជីថល ១២,៤អ៊ីញ + អេក្រង់កម្សាន្ត ១២អ៊ីញ។ រូបរាងផ្នែកខាងក្រៅដ៏ទាក់ទាញ ជាមួយនឹងប៉ាណាអក្សរ FORD ធំចំកណ្តាល ចង្កៀងប្រភេទ Matrix LED យ៉ាន់កង់អាលុយមីញ៉ូមបែបស្ព័រទំហំ 17 អ៊ីញ និងសំបកកង់ Off-Road ម៉ាក BFGoodrich។

សម្រាប់រថយន្ត Ranger Raptor ប្រើម៉ាស៊ីន Ecoboost V6 ចំណុះ ៣,០លីត្រ ផលិតបានកម្លាំងដល់ ៣៩២សេះ និងកម្លាំងរមួល ៥៨៣ញ៉ូតុនម៉ែត្រ ជាមួយនឹងប្រអប់លេខអេឡិចត្រូនិច 10 វគ្គអូតូជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃដែលបង្កើតឡើងយ៉ាងពិសេស។ សម្រាប់ទីផ្សារប្រទេសកម្ពុជាកំពុងមានលក់ក្នុងតម្លៃខ្ទង់ ៧៩ ៩០០ដុល្លារ៕ ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ!

លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕


ដកស្រង់ពី៖Sabay