បណ្តាញសង្គម

ថា Staria រាងទំនើប​កប់​ហើយ ឥឡូវ Hyundai ជិតចេញឡាន១ទៀត កាន់តែអេមខ្លាំងជាងនេះ

បច្ចុប្បន្ននេះ អ្នកណាដែលមិនសរសើរ Hyundai Staria ដែលមានរូបរាងទំនើបកប់បែបអនាគតនោះ តែឥឡូវក្រុមហ៊ុនកូរ៉េនេះ បានទម្លាយចេញរូបភាពប៉ុន្មានសន្លឹកនៃរថយន្តវ៉ែនថ្មីគឺម៉ូដែល Stargazer 2023 ដែលគេផ្គុំគ្នាមើលទៅអាចប៉ាន់ស្មានបានថា ជារថយន្តដែលមានការឌីហ្សាញអេមជាង Staria ទៅទៀត។

រូបភាពទាំងនោះគឺបង្ហាញពីការឌីហ្សាញផ្នែកខាងមុខ ផ្នែកខាងក្រោយ និងចំហៀងថ្ពាល់ខាងឆ្វេងពិសេសយ៉ាន់កង់ដ៏ស្រស់ស្អាត។ វាមានភ្លើង LED ជាបន្ទាត់ដេក Light bar កាត់ក្បាលរថយន្តស្រដៀងនឹង Staria ដែរ និងមានចង្កៀងមុខដាច់គ្នាជាប្រភេទ LED ហើយប៉ាណាវាក៏ធំគ្របដណ្តប់ស្ទើរពេញផ្ទៃខាងមុខ។ ចំណែកផ្នែកខាងក្រោយវិញ ក៏ឌីហ្សាញជាភ្លើង LED កាត់ជាបន្ទាត់ដេកបិទអមសងខាងដោយភ្លើង LED បញ្ឈរ។

បើតាមរូបភាពគំរូកន្លងមក បានឱ្យដឹងថា រថយន្ត Hyundai Stargazer 2023 អាចនឹងមានប្រវែង ៤,៥ម៉ែត្រដែលវាអាចនឹងបំពាក់កៅអី៣ជួរដែលមានចំនួន៦ ឬ ៧កៅអី។ រថយន្តនេះ ទំនងជាប្រើម៉ាស៊ីនសាំង ឬម៉ាស៊ូត ចំណុះ ១,៥លីត្រ។ តែយ៉ាងណា សូមរង់ចាំដល់ការប្រកាសចេញផ្លូវការ ដែល Hyundai នឹងបញ្ចេញក្នុងអំឡុងខែកក្កដាខាងមុខនេះ៕

ដកស្រង់ពី៖Sabay