បណ្តាញសង្គម

HONDA PCX 160 ស៊េរីឆ្នាំ២០២២ ស្ងាត់ៗ តម្លៃលក់តាមហាងនៅប៉ុន្មាន?

HONDA PCX 160ស៊េរីឆ្នាំ២០២២ ជាមួយរូបរាងកាន់តែទាក់ទាញ ប្លែក និងបច្ចេកវិទ្យាកាសន់តែទំនើប មកជាមួយពាក្យស្លោកក្រោមគំនិត THE EXCEPTIONAL CLASS បង្ហាញពីកិត្យានុភាពនៃភាពប្រណិត ទំនើបឥតខ្ចោះអនុភាពខ្លាំងលើសលប់។

ចំពោះលក្ខណ:ពិសេសមួយចំនួនមានដូចជា FULL DIGITAL SPEEDOMETER រចនា ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ Honda SMART KEY/Honda SMART CONTROLLER កាន់តែទំនើប USB TYPE-C SOCKET ឃ្លុបសាកថ្មធំជាងមុន ជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ។

HONDA PCX ស៊េរីថ្មីនេះមាន LUGGAGE BOX WITH SEAT STOPPER ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ។ចំពោះតម្លៃវិញតាមប្រភពពីអ្នកលក់ម៉ូតូនៅម្ដុំគិរីរម្យប្រាប់ថា HONDA PCX ស៊េរីថ្មីកំពុងដាក់លក់ក្នុងតម្លៃខ្ទង់ ៤ ៣៥០ដុល្លារជាង (តម្លៃអាចប្រែប្រួលខុសគ្នាតិចតួចនៅតាមហាង)។

HONDA PCX ស៊េរីឆ្នាំ២០២២ បានបំពាក់ដោយម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ របស់ហុងដា ប្រព័ន្ធម៉ាស៊ីនបំពាក់នូវ ស៊ូប៉ាប់ 4 តង់ ជាមួយប្រព័ន្ធបាញ់ប្រេង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូនជួយកាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ៕

ដកស្រង់ពី៖Sabay