បណ្តាញសង្គម

ល្បីថា Fan BingBing មានសង្សារថ្មីជាអតីតទាហាន ឯរូបរាង និងអាជីពបច្ចុប្បន្នពិតមិនធម្មតា

ប្រធានបទនេះកំពុងពេញនិយមពេញបណ្ដាញសង្គមចិន ដោយសារអ្នកប្រើអ៊ីនធើណិត សង្ស័យថា Fan BingBing មានស្នេហាជាមួយអ្នកថ្មី ដែលជាអតីតនាយទាហានរាងសង្ហាម្នាក់។

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វីដេអូខ្លីមួយដែលមានសភាពព្រាលៗតិចៗ ត្រូវបានបង្ហោះព្រាតពេញបណ្ដាញសង្គម ដោយគ្រប់គ្នាអះអាងថាជា តារាស្រីវ័យ ៤០ឆ្នាំរូបនេះ និងមិត្តប្រុសរបស់នាង ដែលកំពុងរង់ចាំនៅក្រៅអគារមួយកន្លែង បន្ទាប់ពីចូលរួមកម្មវិធីជួបជុំគ្រួសាររបស់ BingBing។ ក្នុវីដេអូនោះដែរ គេឃើញបុរសអាថ៌កំបាំងម្នាក់ ដែលគេសង្ស័យថាជាស្នេហាថ្មីនោះ ឱបស្មា BingBing យ៉ាងស្និទ្ធស្នាល ថែមទាំងចាប់កាន់ដៃនាង បម្រុងនឹងថើបទៀត។

ទោះបីជាងងឹតមែន ប៉ុន្តែអ្នកប្រើអ៊ីនធើណិតនៅតែអាចចាប់បាន និងកត់សម្គាល់មុខបុរសម្នាក់នោះបាន ព្រមទាំងដឹងថាជាអ្នកណាទៀត។ យោងតាមប្រភពបានឲ្យដឹងថា បុរសម្នាក់នោះ មានឈ្មោះថា Guo Yanfeng បច្ចុប្បន្នមានមុខងារជា អនុប្រធានក្រុមហ៊ុនហិរញ្ញវត្ថុមួយកន្លែង។ ជាមួយគ្នានោះ បុរសម្នាក់នេះទំនងជាមានអាយុស្របាលនឹង Fan BingBing ដែរ ហើយធ្លាប់បម្រើការងារក្នុងជួរទាហាន ១៨ឆ្នាំ ហើយ ដោយកន្លែងនោះហើយ ដែលលោកជាប់ឈ្មោះជាមន្ត្រីវ័យក្មេងបំផុតដែលបានក្លាយជាផ្នែកមួយនៃអ្នកគ្រប់គ្រងជាន់ខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ ដ្បិតមានកត់សម្គាល់មុខមាត់ច្បាស់មែន តែអ្នកនិយមលេងអ៊ីនធើណេត ហាក់បីដូចជាមិនចាប់អារម្មណ៍នឹងលោកខ្លាំងពេកនោះទេ។ ប្រការសំខាន់មួយទៀតនោះ ក៏ដោយសារគ្រប់គ្នាគិតថា Yanfeng មិនសូវសង្ហា មិនសមគ្នាជាមួយនឹងកំពូលរាជិនីសម្រស់របស់ចិនគឺ Fan BingBing ប៉ុន្តែចំណុចសំខាន់ បុរសម្នាក់នេះ គឺជាអ្នកមានទ្រព្យស្តុក។

ក៏មានការលើកឡើងបែបសាទរដែរថា ទោះជាសម្រស់របស់គូស្នេហ៍ថ្មី Fan BingBing យ៉ាងណាក៏ដោយ ក៏មិនមែនជាបញ្ហាចោទ ឲ្យតែនាងមានក្ដីសុខផ្លូវចិត្តទៅគឺគ្រប់គ្រាន់ហើយ៕

 

ដកស្រង់ពី៖ Sabay