បណ្តាញសង្គម

ស្រាយចម្ងល់ ដុំសាកថ្មី រន្ធ២ កម្លាំង ៣៥វ៉ាត់ Apple បែងចែកថាមពលភ្លើងដូចម្ដេច?

ប្រិយមិត្ត Apple ខ្លះមានចម្ងល់ថា តើដុំសាកមានរន្ធពីរថ្មីកម្លាំង ៣៥វ៉ាត់ របស់ Apple ដែលទើបប្រកាសចេញនៅ WWDC 2022 តើវាដំណើរការបែងចែកភ្លើងយ៉ាងណាទៅ បើសាកឧបករណ៍២តំណាលគ្នា?

ស្របពេល Apple ទើបដាក់លក់ដុំសាកថ្មីនេះជាផ្លូវការ គេក៏បញ្ចេញឯកសារពីរបៀប ដុំសាកដំណើការបែងចែកថាមពលភ្លើងដូចច្នេះថា៖ បើសាកភ្លើងទៅ Mac និង iPhone, iPad ឧបករណ៍នីមួយៗនឹងទទួលបានថាមពលភ្លើង ១៧,៥វ៉ាត់ រៀងខ្លួន។

បើសាកភ្លើងទៅ iPhone និង iPad ឧបករណ៍នីមួយៗនឹងទទួលបានថាមពលភ្លើង ១៧,៥វ៉ាត់ រៀងខ្លួន។ បើសាកភ្លើងទៅ Mac, iPhone និង Apple Watch, AirPods នោះ Mac នឹងទទួលបានថាមពលភ្លើង ២៧,៥វ៉ាត់ និង Apple Watch, AirPods ទទួលបានត្រឹម ៧,៥វ៉ាត់។

បើសាកតែឧបករណ៍មួយ នោះឧបករណ៍នឹងទទួលបានកម្លាំង ៣៥វ៉ាត់ ពេញ ប៉ុន្ដែអាស្រ័យលើឧបករណ៍ ជាក់ស្ដែងដូចជា iPhone 13 Pro ទោះដុំសាកធំប៉ុណ្ណា វានឹងទទួលបានកម្លាំងត្រឹម ២៧វ៉ាត់ តែប៉ុណ្ណោះ។ ដូចនេះ ដុំសាកបែងចែកកម្លាំងសាកទៅតាមលទ្ធភាពឧបករណ៍អាចទទួលបាន។ គួរបញ្ជាក់ថា ដុំសាកថ្មីនេះមានរន្ធសាកដល់ទៅ២ ជាប្រភេទ USB-C ដែលមានតម្លៃប្រមាណ ៥៩ដុល្លារ (តម្លៃមិនទាន់នាំចូល) លើគេហទំព័រផ្លូវការរបស់ Apple៕

ដកស្រង់ពី៖Sabay