បណ្តាញសង្គម

អ្នកគាំទ្របារម្ភខ្លាំងចំពោះសុខភាព Rattapoom ត្រូវវះកាត់ក្នុងដំណាក់កាលចុងក្រោយ

តារាសម្តែងវ័យក្មេង Rattapoom Tokongsup ត្រូវបានគ្រូពេទ្យពិនិត្យឃើញថាមានគាំងបេះដូង ដំណាក់កាលចុងក្រោយនៅដើមឆ្នាំ ២០២១

ហើយត្រូវការវះកាត់នៅខែមេសា ប៉ុន្តែថ្មីៗនេះ ថ្ងៃ) តារាវ័យក្មេងរូបនេះ បានបង្ហើបថា ដោយសារតែលោក មមាញឹកជាមួយការងារថតរឿងខ្លាំងពេក បានពន្យាពេលវះកាត់រហូតដល់ពេលបច្ចុប្បន្ន។ នៅថ្ងៃទី៩ ខែសីហាខាងមុខនេះ Rattapoom Tokongsup នឹងធ្វើការវះកាត់ ដើម្បីព្យាបាលជំងឺឱ្យ ទាន់ពេលវេលា ព្រោះកន្លងមកលោកធ្លាប់បានពន្យាការព្យាបាល ជាហេតុធ្វើឱ្យគ្រប់គ្នាបារម្ភខ្លាំង។ Rattapoom Tokongsup ថ្លែង៖ “ខ្ញុំនឹងចំណាយពេលប្រហែល ៤ ម៉ោងដើម្បីធ្វើការវះកាត់។

ដើម្បី ជាសះស្បើយខ្ញុំចំណាយពេលមួយថ្ងៃទៀត ហើយក្រោយជាសះស្បើយ ខ្ញុំត្រូវសម្រាកនៅ ICU ២ថ្ងៃ ដែលជាការវះកាត់ធំលើកដំបូងក្នុងជីវិតរបស់ខ្ញុំ ហើយដូចដែលខ្ញុំនិយាយ ខ្ញុំមិនធ្លាប់វះកាត់ពីមុនមកទេ” ។ លោកបន្ត៖ “ខ្ញុំខ្លួនឯងមានអារម្មណ៍ភ័យខ្លាច វាធ្វើឱ្យខ្ញុំព្យាយាមសិក្សាព័ត៌មានអំពីជំងឺគ្រប់បែបយ៉ាង។ ព្យាយាមពិគ្រោះ និងតាមដានជាមួយគ្រូពេទ្យជានិច្ច។

ចាប់ពីខែក្រោយទៅ ខ្ញុំត្រូវចាប់ផ្ដើមរៀនពីលំហាត់ប្រាណ លំហាត់ដកដង្ហើម ក្អក កណ្តាស់ មានវគ្គច្រើនណាស់។ ហើយបន្ទាប់ពីការវះកាត់ ខ្ញុំត្រូវសម្រាកព្យាបាលជាសះស្បើយអស់រយៈពេលជិតពីរសប្តាហ៍មុននឹងអាចត្រឡប់មកដូចដើមវិញ”៕

ដកស្រង់ពី៖ Sabay