ឆ្លៀតក្នុងឱកាស Apple ទើបបញ្ចេញកំណែអាប់ឌែតធំទៅលើ ឈុតកម្មវិធី iWork ដែលក្នុងនោះមានកម្មវិធី Pages, Numbers និង Keynote យើងសូមណែនាំប្រិយមិត្តប្រើប្រាស់ផលិតផល Apple សាកល្បងប្រើកម្មវិធីទាំងបីនេះ ដែលវាស្រដៀងទៅនឹងកម្មវិធី Word, Excel និង Power Point របស់ Microsoft ផងដែរ។
កាន់តែគួរឱ្យប្រើប្រាស់បន្ថែមត្បិត កម្មវិធីទាំង ៣ ឥតគិតថ្លៃ មានភាពងាយស្រួល ជាពិសេសគឺជាផលិតផលក្នុងផ្ទះរបស់ក្រុមហ៊ុនស្រាប់តែម្ដង។
១. កម្មវិធី Pages មានលក្ខណៈសំខាន់ និងចំណុចថ្មីៗទើបអាប់ឌែតមាន៖
ធ្វើការងារជាក្រុមលើក្រដាសការងាររួមដំណាលគ្នា ទាំង iPhone, iPad, Mac ឬលើ iCloud.com
អាចបង្កើតរបាយការណ៍ផ្សេងៗ ប្រវត្តិរូប បានភ្លាមៗជាមួយម៉ូតស្អាតៗ
អាចបង្កើតអត្ថបទនិងរូបភាព ជាមួយមានជម្រើស preset style ជាច្រើន
តាមដានការកែឬផ្លាស់ប្ដូរកិច្ច ជាមួយគ្នានឹងគ្នាមានភាពងាយស្រួល
អាច export ឯកសារទៅជា .txt file បាន
២. កម្មវិធី Numbers មានលក្ខណៈសំខាន់ និងចំណុចថ្មីៗទើបអាប់ឌែតមាន៖
ធ្វើការងារជាក្រុមលើក្រដាសការងាររួមដំណាលគ្នា ទាំង iPhone, iPad, Mac ឬលើ iCloud.com
អាចធ្វើការលើ multiple table និងតារាង chart គ្រប់ទីកន្លែងលើ canvas
ទទួលបានការផ្ដល់ឱ្យភ្លាមៗពេលយើងចង់បញ្ចូលរូបមន្តអ្វីមួយ
អាប់ឌែតឱ្យបង្កើនប្រសិទ្ធភាពទៅលើការបញ្ចូល rows និង columns លើ table ធំៗ
៣. កម្មវិធី Keynote មានលក្ខណៈសំខាន់ និងចំណុចថ្មីៗទើបអាប់ឌែតមាន៖
ធ្វើការងារជាក្រុមលើក្រដាសការងាររួមដំណាលគ្នា ទាំង iPhone, iPad, Mac ឬលើ iCloud.com
បង្កើតចលនា effects និង transitions លើស្លាយដូចកម្រិតខ្នាតកុន
ក្នុងករណីមានបញ្ហាម៉ាស៊ីនបញ្ចាំងស្លាយអី អាចប្រើកម្មវិធីនេះជាឧបករណ៍បង្ហាញស្លាយបាន ទាំងលើ iPhone, iPad, Mac ឬលើគេហទំព័រជាដើម
ដកស្រង់ពី៖Sabay