បណ្តាញសង្គម

ប្រើ iPhone យូរហើយតិចអត់ដឹងមានមុខងារ “អាសន្ន”

iPhone មានមកស្រាប់នូវមុខងារសង្គ្រោះបន្ទាន់ ឬជាភាសាអង់គ្លេសហៅថា Emergency SOS ដោយអនុញ្ញាតឱ្យអ្នកប្រើអាចហៅទៅកាន់ ភ្ជាក់ងារសង្គ្រោះបន្ទាន់ដូចជាឡានពេទ្យ ប៉ូលីស និងភ្នាក់ងារពន្លត់អគ្គីភ័យ បានភ្លាមៗ។

របៀបប្រើអ្នកគ្រាន់តែ៖ ចុចប៊ូតុង Power និងប៊ូតុងតម្លើង ឬបន្ថយសំឡេងឱ្យជាប់ វានឹងលោតចេញឱ្យអ្នកខលទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ទាំងនោះភ្លាម។ ឬអាចចុចលើប៊ូតុង Power ចំនួន៥ដង នោះ iPhone នឹងលោតចេញឱ្យអ្នកខលទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ដូចគ្នា។ ចំពោះការចុចប៊ូតុង Power ៥ដង មិនដំណើរការមុខងារនេះ អ្នកអាចចូលទៅបើកវានៅក្នុងកម្មវិធី Setting > Emergency SOS បន្ទាប់មកចុចបើកត្រង់ Call with Side Button ជាការស្រេច។

គួរបញ្ជាក់ថាភ្នាក់សង្គ្រោះបន្ទាន់ ដែលមុខងារ Emergency SOS លើ iPhone ខលទៅនោះគឺ៖

117 ភ្នាក់ងារប៉ូលីស

118 ភ្នាក់ងារពន្លត់អគ្គីភ័យ

119 ភ្នាក់ងារពេទ្យ



ដកស្រង់ពី៖Sabay