ជាទូទៅការ Backup iPhone ទៅកាន់ iCloud ចាំបាច់ត្រូវមាន Wi-Fi ហើយនេះក៏ជាជម្រើសល្អស្រាប់ទៅហើយ ត្បិតការ backup ត្រូវចំណាយពេលយូរ និងអស់លុយអ៊ីនធឺណិតច្រើនផងដែរ ប៉ុន្ដែអ្នកប្រើខ្លះ ពិតជាចាំបាច់ backup iPhone របស់ពួកគេ ព្រោះលក្ខខណ្ឌទីតាំងមិនមាន Wi-Fi ឬតម្រូវការរក្សាឯកសារផ្សេងៗបង្ការរឿងអាក្រក់កើតឡើង ពិសេសគឺបាត់ទូរសព្ទតែម្ដង។
ប៉ុន្ដែបញ្ហាទាំងនេះត្រូវបានដោះស្រាយលើ iOS 16 ក្នុងជំនាន់ developers beta 2 ដែលបើកឱ្យ iPhone អាច Backup រាល់ទិន្នន័យទៅកាន់ iCloud បាន ដោយប្រើអ៊ីនធឺណិតពីស៊ីម 4G។ ដោយឡែកកាលពី iOS 15 មក Apple បានបើកផ្លូវនេះម្ដងមកហើយ ដែលអាច iPhone ឬ iPad អាច backup ទៅកាន់ iCloud បាន ដោយប្រើ 5G ជំនួសឱ្យ Wi-Fi៕
ដកស្រង់ពី៖Sabay