បណ្តាញសង្គម

មិនបាច់ពឹងកុំព្យូទ័រទេ ប្រើ iPhone/iPad ឱ្យដាក់ Signature ក្នុង Mail ស្វ័យប្រវត្តិតាមវិធីនេះ

អ្នកធ្វើការច្រើនលើទូរសព្ទ iPhone ឬ iPad ឆ្លងឆ្លើយការងារបែបផ្លូវការតាមអ៊ីមែល ពិតណាស់ការកំណត់ Signature mail ជារឿងចាំបាច់មួយ ព្រោះអីអ្នកមិនអាចអង្គុយតែសរសេរឈ្មោះ លេខទូរសព្ទ ឬពាក្យអរគុណ ទៅកាន់គេដដែលច្រើនដងនោះឡើយ គឺទុកឱ្យ Signature កំណត់ឱ្យរួចតែម្ដង។

ហើយថ្ងៃនេះ យើងនឹងប្រាប់អ្នកពីរបៀបដាក់ Signature ដោយស្វ័យប្រវត្តិ មិនបាច់ប្រើកុំព្យូទ័រនោះទេ។

របៀបកំណត់ Signature Mail លើ iPhone/iPad តាមកម្មវិធី Mail៖ បើកកម្មវិធី Settings > Mail > Signature អ្នកនឹងឃើញកន្លែងកំណត់ Signature អ្នកអាចកំណត់ Signature សម្រាប់ប្រើគ្រប់អ៊ីមែលដែលមាន ដោយជ្រើសយក “All Account” ឬកំណត់ Signature សម្រាប់គណនីអ៊ីមែលនីមួយៗ ដោយជ្រើសយក “Per Account” បន្ទាប់មកវាយបញ្ចូលតួអក្សរផ្សេងៗដែលអ្នកចង់ប្រើជា Signature ប្រចាំខ្លួន អ្នកអាចកំណត់អក្សរឱ្យមានសភាពក្រាស់ ទ្រេត និងមានបន្ទាត់ពីក្រោមបានផងដែរ បន្ទាប់ពីកំណត់ចប់ អ្នកអាចចូលកាន់កម្មវិធី Mail ដែលមានស្រាប់លើ iPhone និង iPad នោះអ្នកនឹងឃើញ Signature លោតស្វ័យប្រវត្តិលើអ៊ីមែលថ្មី ឬអ៊ីមែលដែលអ្នក Reply ជាដើម៕

ដកស្រង់ពី៖Sabay