យើងធ្លាប់បង្ហាញគន្លឹះពី របៀបផ្ទេរប្រាក់ឆ្លងធនាគារដោយមិនអស់សេវា ម្ដងមកហើយ ប៉ុន្ដែថ្ងៃនេះយើងសូមណែនាំវិធីថ្មី តាមមុខងារ KHQR របស់ បាគង វិញម្ដងដែលមិនកាត់ថ្លៃសេវាដូចគ្នា។
ដោយសារធនាគារខ្លះមិនទាន់មាន KHQR ដូចនេះយើងសូមលើកយក ធនាគារ ABA ជាឧទាហរណ៍។ របៀបវេរលុយឆ្លងធនាគារតាម ABA មិនកាត់សេវា ដោយប្រើមុខងារ KHQR៖
ចូលមកកាន់ ABA > ចុចលើ KHQR នៅផ្នែលើបង្អស់ខាងស្ដាំ
បន្ទាប់មកបង្ហាញ QR Code មួយនេះ ទៅកាន់កម្មវិធីធនាគារដទៃដើម្បីស្គេន
ខ្ញុំសូមឧទារហរណ៍ដោយប្រើកម្មវិធី ធនាគារអេស៊ីលីដា ដើម្បីផ្ទេរចូល ABA
ចូលមកកាន់ កម្មវិធីធនាគារអេស៊ីលីដា > ទូទាត់តាម QR > បន្ទាប់មកវាយបញ្ចូលទឹកប្រាក់ ចុចយល់ព្រមជាការស្រេច
គួរបញ្ជាក់ថា ធនាគារជាសមាជិកបាគងមានច្រើនដូចជា ធនាគារអេស៊ីលីដា, ប្រាសាក់, វីង, ទ្រូម៉ាន់នី, កាណាឌីយ៉ា, វឌ្ឍនៈ... បើសរុបទៅមានលើស ៣០ស្ថាប័នឯណោះ៕
ដកស្រង់ពី៖Sabay