បណ្តាញសង្គម

ចេះប្រើឱ្យហើយ ៥ មុខងារនេះលើ Telegram ជួយអ្នកបានច្រើនទៅថ្ងៃក្រោយ (ភាគ២)

 

ភាគ២៖ ចេះប្រើឱ្យហើយ ៥ មុខងារនេះលើ Telegram នឹងជួយអ្នកជាប្រយោជន៍ច្រើនទៅថ្ងៃក្រោយ (កុំភ្លេចសាកល្បងប្រើទាំងអស់គ្នា)៖

អានបន្ថែម៖ ភាគ១៖ មកចេះមុខងារល្អៗទាំង ៥ លើ Telegram មានប្រយោជន៍សម្រាប់ប្រើប្រចាំថ្ងៃ

៦. ផ្ញើលីងវីដេអូ YouTube និង Gif បានភ្លាមៗដោយមិនបាច់ចេញពី Telegram របៀបប្រើ៖

បញ្ចូលសញ្ញា @youtube ដកឃ្លា១ បញ្ចូលពាក្យដើម្បីស្វែងរកវីដេអូ Youtube ណាមួយផ្ញើឱ្យដៃគូម្ខាងទៀត

បញ្ចូលសញ្ញា @gif ដកឃ្លា១ បញ្ចូលពាក្យដើម្បីស្វែងរករូបមានចលនាផ្សេងៗផ្ញើឱ្យដៃគូម្ខាងទៀត

សូមមើលឧទាហរណ៍ខាងក្រោម

៧. កូពីតួអក្សរជាផ្នែកៗ ជាធម្មតា Telegram អាចកូពីតួអក្សរផ្សេងៗបាន តែកូពីម្ដងគឺទៅទាំងអស់ បើចង់កូពីតែតួអក្សរខ្លះៗ គឺត្រូវប្រើតិចនិចបន្តិច។

របៀបប្រើ៖ ចុចសង្កត់លើសារដែលចង់កូពី ពេលលោតជម្រើសកំណត់ផ្សេងៗហើយ ព្រលែងដៃវិញ

ចុចសង្កត់ម្ដងទៀតលើតួអក្សរណាមួយដែលចង់កូពី (សូមមើលរូបខាងក្រោម)

៨. ដូរម៉ូដផ្ទៃប្រើប្រាស់ (Theme) មុខងារនេះអ្នកអាចប្ដូរផ្ទាំង background របស់ឆាតៗផ្សេងៗ ប្ដូរមុខងារ Dark mode ប្ដូរទំហំតួអក្សរ ឬប្ដូរ icon របស់កម្មវិធីបានផងដែរ។

របៀបប្ដូរ៖ Telegram > Settings > Appearance

មកដល់ផ្ទាំង Appearance អ្នកអាចកែប្រែអ្វីផ្សេងៗដូចប្រាប់ខាងលើ តាមមុខងារនីមួយៗបាន

៩. ចាក់សោកុំឱ្យគេឆែកសារផ្ដេសផ្ដាស សម្រាប់អ្នកប្រើខ្លះ ឆាតរបស់គេគឺមានសារៈសំខាន់ខ្លាំងណាស់ ដូចនេះអ្នកអាចកំណត់ឱ្យ Telegram ចាក់សោឬស្គេនមុខ មិនឱ្យអ្នកផ្សេងបើកកម្មវិធីឬឆាតបាន។

របៀបប្រើ៖ Telegram > Privacy and Security > Passcode & Face ID

ចុចលើ Turn Passcode On > វាយបញ្ចូលលេខកូដ និងវាយបញ្ចូលលេខកូដម្ដងទៀតដើម្បីបញ្ជាក់

ត្រង់ចំណុចនេះ បើទូរសព្ទអ្នកម៉ូឌែលខ្ពស់អាច enable លើ Unlock with Face ID ដើម្បីស្គេនមុខរាល់ពេលចូលប្រើ Telegram បាន

១០. កែឬលុបសារ ទើបផ្ញើចេញទៅ អ្នកប្រើខ្លះអាចចេះប្រើមុខងារនេះ ប៉ុន្ដែបើអ្នកមិនទាន់ចេះអាច សាកប្រើបានវិធីខាងក្រោមនេះបាន។

របៀបប្រើ៖ ចុចលើសារណាមួយដែលអ្នកបានផ្ញើចេញ > ចុចសង្កត់សារនោះឱ្យជាប់

ជ្រើសយក Edit សម្រាប់កែ

ជ្រើសយក Delete ដើម្បីលុប។ លុបមានពីរជម្រើស ដោយលុបសម្រាប់ខ្លួនឯង និងលុបសម្រាប់ទាំងអស់គ្នាតែម្ដង។

ដូចនេះ យើងសូមចែករំលែកមុខងារសំខាន់ៗចំនួន ១០ ជាមុនសិន ហើយមុខងារល្អៗផ្សេងទៀត យើងនឹងលើកយកមកបង្ហាញនៅលេខក្រោយបន្ត។ សូមអរគុណ!

ដកស្រង់ពី៖Sabay