បណ្តាញសង្គម

អបអរសាទរ! សយ រតនៈ និង ប៉ាច គីមមួយភ្ជាប់ពាក្យនឹងគ្នាហើយ និងមានតារាចូលរួមជាច្រើន

នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈបានចូលរោងជ័យ ភ្ជាប់ពាក្យនឹងគ្នា ក្លាយជាគូដណ្ដឹងហើយ។

កន្លងមក គេមានការសង្ស័យច្រើនលើទំនាក់ទំនងជិតស្និទ្ធរបស់ សយ រតនៈ និងប៉ាច គីមមួយ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ពីសាមីខ្លួនទាំង ២ ឡើយ។ រហូតទើបតែថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឆ្នាំនេះ ពួកគេក៏សារភាពតែម្ដងថា ពួកគេបានទាក់ទងគ្នាក្នុងន័យស្នេហាពិតមែន។

ឈានដល់ថ្ងៃទី០១ ខែកក្កដានេះទៀតសោត គ្រប់យ៉ាងកាន់តែច្បាស់ ដោយសាររូបភាពមួយចំនួនចេញពីពិធីភ្ជាប់ពាក្យរបស់តារាប្រុសស្រីទាំង២ បានបង្ហោះជាសាធារណៈបង្កជាការភ្ញាក់ផ្អើល និងមានតែពាក្យសាទរពីសំណាក់មហាជន។

ចំណែកតារាដែលគេឃើញថា បានបង្ហាញវត្តមានក្នុងពិធីដ៏មានន័យនេះ រួមមានតាំងពី លោក ឆន សុវណ្ណរាជ លោក ឃុន វុត្ថា កញ្ញា វី ឌីណែត និងតារាប្រុសស្រីរួមអាជីពជាច្រើននាក់ទៀត៕

ដកស្រង់ពី៖Sabay