បណ្តាញសង្គម

២តិចនិក បញ្ចូលលុយស៊ីមកាតពេលទូរសព្ទអស់លុយបើកអ៊ីនធឺណិតមិនបាន

ពេលទូរសព្ទអស់លុយ អ៊ីនធឺណិតមិនដើរ បើកអេបធនាគារបញ្ចូលលុយក៏មិនបាន នោះវិធីទាំងពីរនៅខាងក្រោមអាចជួយបាន។ យើងសូមលើកយកស៊ីមកាត Smart មកជាឧទារណ៍ ត្បិតមានមុខងារពិសេសៗ។

តិចនិកទី១. ភ្ជាប់ ABA Pay ជាមួយនឹង SmartNas App មូលហេតុដែលយើងប្រើវិធីនេះ ព្រោះកម្មវិធី SmartNas អាចប្រើពេលទូរសព្ទអស់លុយបាន ហើយការភ្ជាប់ជាមួយ ABA គឺដើម្បីទាញលុយពី ABA ពេលបញ្ចូលទឹកប្រាក់។

របៀបប្រើ ចូលទៅកាន់ SmartNas App > ផ្សេងៗ > ជម្រើសបង់លុយ >

ចុចលើ ភ្ជាប់ គណនី ABA Pay > បញ្ចូលលេខសម្ងាត់សម្រាប់បញ្ចូលលុយពេលក្រោយ

រើសគណនី ABA ណាមួយដែល > Open Now > បញ្ចូលលេខសម្ងាត់ ABA ជាការស្រេច

របៀបបញ្ចូលលុយ អ្នកគ្រាន់តែចូលទៅកាន់ SmartNas App > ចុចលើ បញ្ចូលលុយ នៅផ្ទាំងដើម

ចុចលើ ABA Pay ដែលបានភ្ជាប់រួច > ជ្រើសរើសចំនួនទឹកប្រាក់ > ចុចលើបញ្ចូលលុយ > វាយលេខកូដបញ្ចូលជាការស្រេច

តិចនិកទី២. ប្រើ ACLEDA app ព្រោះកម្មវិធីនេះអាចដំណើរការបាន ទោះទូរសព្ទអស់លុយ ប៉ុន្ដែបច្ចុប្បន្នដំណើរបានតែស៊ីម Smart ប៉ុណ្ណោះ។

របៀបប្រើ ចូលទៅកាន់ ACLEDA app > បញ្ចូលលុយទូរសព្ទ > បញ្ចូលលេខកូដ

បញ្ចូលលេខទូរសព្ទ > ចុចយល់ព្រមជាការស្រេច៕

ដកស្រង់ពី៖Sabay