បណ្តាញសង្គម

មកដឹងតម្លៃ Honda Vario 160cc កំពុងដាក់លក់

Honda Click ឬ Vario ជាម៉ូតូដែលកំពុងមានអ្នកជិះជាច្រើននៅខ្មែរ វាមានជម្រើស ១២៥សេសេ និង ១៦០សេសេ ដែលមានរូបរាងដ៏ទាក់ទាញ និងកំពុងមានលក់នៅតាមហាងជាច្រើន។

Honda Click ឬ Vario នេះបំពាក់ចង្កៀងមុខ ក្រោយ LED កុងទ័រប្រភេទឌីជីថល LCD មានរន្ធសាកថ្ម USB និងប្រព័ន្ធបញ្ឆេះម៉ូតូពីចម្ងាយ។ ឃ្លុបក្រោមកែប មានចំណុះ ១៨លីត្រដែលអាចដាក់ឥវ៉ាន់បានច្រើន។

សម្រាប់ទីផ្សារប្រទេសកម្ពុជានៅតាមហាងដែលបាននាំចូលយកមកលក់ និងមានហ្វេនៗជាច្រើន ចង់ទិញប៉ុន្តែតាមដំណឹង វាក៏មានតម្លៃថ្លៃគួរសម។ សម្រាប់ Honda Click ឬ Vario 160 ស៊េរីថ្មី មានតម្លៃខ្ទង់ ៣ ៨០០ដុល្លារ ជាប្រភេទហ្រ្វាំង ABS និង Vario 125 មានតម្លៃខ្ទង់ ២ ៣៥០ដុល្លារ (តម្លៃអាចប្រែប្រួលខុសគ្នានៅតាមហាង)។

ម៉ូតូ Honda Click ឬ Vario 160 នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះកម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ។ វាក៏បំពាក់ប្រព័ន្ធសុវត្ថិភាពដូចគ្នាដែរ ដូចជា HSTC ដែលជាប្រព័ន្ធគ្រប់គ្រងរង្វិលកង់មិនឱ្យទួង ហើយបានបំពាក់គ្រោងឆ្អឹងថ្មី eSAF៕

ដកស្រង់ពី៖Sabay