បណ្តាញសង្គម

ដឹងការពិត​នៅពីក្រោយ​នៃការ​ទម្លាក់​ទំហំ​ម៉ាស៊ីន​ឡាន Toyota Highlander 2023

រថយន្ត Toyota Highlander 2023 ត្រូវបានប្រកាសចេញប៉ុន្មានខែមកហើយ ដោយគេចាប់អារម្មណ៍បំផុតគឺការទម្លាក់ទំហំម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ មកនៅត្រឹមម៉ាស៊ីនទាក់បូ V4 ចំណុះ ២,៤លីត្រ។

ការពិតមូលហេតុចម្បងនោះគឺដោយសារតែ Toyota ត្រូវបំពេញតាមស្តង់ដាររបស់អឺរ៉ុប ដែលកម្រិតក្នុងការបញ្ចេញផ្សែងពុលទៅកាន់បរិយាកាស។ ម៉ាស៊ីនថ្មីរបស់ Highlander 2023 គឺផលិតកម្លាំងបាន ២៦៥សេះ និងកម្លាំងរមួល ៤១៩ញ៉ូតុនម៉ែត្រ។ បើប្រៀបធៀបនឹងរថយន្តស៊េរីមុន គឺរថយន្តថ្មីនេះមានកម្លាំងតូចជាង ៣០សេះ ប៉ុន្តែមានកម្លាំងរមួលធំជាងមុន ៦២ញ៉ូតុនម៉ែត្រ។

កម្រិតប្រើប្រាស់សាំងមិនខុសគ្នាពីស៊េរីមុនប៉ុន្មានទេ ប៉ុន្តែមានកម្រិតបញ្ចេញឧស្ម័ន NOx, NMOG និង C02 ទាបជាងមុន។ តែយ៉ាងណាក៏ដោយរថយន្ត Toyota Highlander ថ្មីនេះ បានបំពាក់បច្ចេកវិទ្យាទំនើបជាងមុន ដោយកុងទ័រ ៧អ៊ីញពីមុន ជំនួសដោយកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ។

កុងទ័រថ្មីនេះដែរ គឺមានបង្ហាញនូវMode ដូចជា Casual, Smart, Tough និង Sporty។ ចំណែកប្រព័ន្ធកម្សាន្ត Touchscreen វិញក៏មានទំហំដល់ ១២,៣អ៊ីញ សម្រាប់ option ខ្ពស់ តែបើ option ទាបដូចជា XLE និង XSE មាន Touchscreen ទំហំតែ ៨អ៊ីញប៉ុណ្ណោះ។

វាមានចំណុចមួយគួរឱ្យចាប់អារម្មណ៍ផងដែរចំពោះ Touchscreen នេះ គឺវាភ្ជាប់មកជាមួយប្រព័ន្ធ Toyota Audio Multimedia system ដែលបំពាក់នៅលើ Tundra 2022។ រថយន្តនេះ បំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5+ រួមមានដូចជា ប្រព័ន្ធឱ្យសញ្ញាព្រមានដែលនឹងអាចប៉ះទង្គិចគ្នានៅខាងមុខ, ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូ, ប្រព័ន្ធឱ្យសញ្ញាពេលរេចង្កូតចេញពីគន្លង, មុខងារសម្គាល់ផ្លាកសញ្ញាចរាចរណ៍, មុខងារ Blind-spot, ប្រព័ន្ធជំនួយចូលចតជាមួយហ្វ្រាំងអូតូ និងភ្លើងហ្វាអូតូជាដើម៕

ដកស្រង់ពី៖Sabay