បណ្តាញសង្គម

ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ឬអានសៀវភៅ មុខងារសំឡេងតិចៗនេះលើ iPhone អាចកំដរអ្នកបាន

នៅពេលបរិយាកាសស្ងប់ស្ងាត់ ឬនៅក្នុងបន្ទប់ម្នាក់ឯង នោះសំឡេងរឹមៗតិចក្នុងមុខងារ Background Sounds របស់ iPhone នឹងអាចលួងលោម កំដរអារម្មណ៍អ្នកបាន ត្បិតអីវាមានសំឡេងឮតិចៗអមពេលបើកកម្មវិធី ឬធ្វើអ្វីផ្សេងៗ ដូចជាសំឡេងទឹកហូរ សំឡេងខ្យល់ សំឡេងទឹកភ្លៀង...។

]ដើម្បីដំណើរការ និងប្រើមុខងារ Background Sounds៖

បើកកម្មវិធី Settings > Accessibility > Audio/Visual > Background Sounds > Enable លើ Background Sounds ជាការស្រេច

អ្នកអាចដំណើរការមុខងារនេះតាមផ្លូវកាត់ Control Center ដោយចូលទៅកាន់ Settings > Control Center > បន្ថែម Hearing ដើម្បីប្រើ អូសចុះ Control Center > ចុចលើ Hearing

រូបត្រចៀក > Background Sounds រួចចុចបើកជាការស្រេច > ក្នុងនេះ អ្នកក៏អាចប្ដូរសំឡេង កំណត់កម្រិតសំឡេង និងបិទមុខងារនេះវិញបានដូចគ្នា៕

ដើម្បីកាន់តែងាយបន្ថែម សូមអនុវត្តតាមវីដេអូខាងក្រោមនេះ៖

ដកស្រង់ពី៖Sabay