បណ្តាញសង្គម

Ezecom ផ្តល់អ៊ីនធឺណិតឲ្យប្រើដោយសេរីក្នុងកម្មវិធី ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា Real Estate Expo 2022

បន្ទាប់ពីមានការផ្អាកអស់រយៈពេល ២ឆ្នាំដោយសារបរិបទកូវិដ១៩ «ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា Real Estate Expo 2022 បានរៀបចំឡើងរយៈពេល ២ថ្ងៃគឺនៅថ្ងៃទី ២ និងទី៣ ខែកក្កដា នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។

ដែលមានក្រុមហ៊ុនចំនួន១០០ និងអ្នកចូលរួមប្រមាណ ១២ ០០០នាក់បានទទួលការផ្តល់នូវការប្រើប្រាស់អ៊ីនធឺណិតដោយសេរីនិងឥតគិតថ្លៃពីក្រុមហ៊ុនន Ezecom ដែលបានចូលរួមឧបត្ថម្ភជាសេវាអ៊ីនធឺណិតដើម្បីគាំទ្រដល់កម្មវិធីពិពណ៌នេះឲ្យដំណើរការទៅបានដោយរលូន។

ក្រៅពីនេះនៅស្តង់របស់ Ezecom ផ្ទាល់មានការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ដូចជា សាក់កាដូ ឆ័ត្រ ដបអាកុល ថង់យួរដៃ សៀវភៅ ម៉ាស់ ប៊ិច មួក និងសំបុត្រកុន និងមានជាការផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនផងដែរ។

ដោយឡែកសម្រាប់អតិថិជនដែលបានកក់ទុកមុន ឬជាវកញ្ចប់អ៊ិនធឺណិតតនៅអំឡុងពិព័រណ៍អចលនទ្រព្យនេះ ក៏បានទទួលកាដូពិសេសភ្លាមៗ មានដូចជា Power Bank 10000 mAh, សាក់កាដូ និងឆ័ត្រ។ ពិព័រណ៍អចលនទ្រព្យនៅកម្ពុជាដ៏ធំនេះបានប្រព្រឹត្តិទៅដោយជោគជ័យ ដោយមានការអញ្ជើញចូលរួមពីក្រុមហ៊ុនល្បីៗជាច្រើន និងមានអ្នកចូលរួមទស្សនា ដ៏ច្រើនកុះករ ដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោក Tom O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានបង្ហាញចំណាប់អារម្មណ៍ចំពោះការសហការជាមួយ Ezecom ថា៖ «ខ្ញំុពិតជារីករាយ ដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Ezecom សមា្រប់ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជានេះ។ Ezecom គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា។ យើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាបន្ថែមទៀតតាមរយៈអាជីវកម្មរបស់យើងនៅក្នុងកម្មវិធីនានាលើកក្រោយៗទៀត។

យើងគិតថាក្រុមហ៊ុនយើងទាំងពីរមានភាពស៊ីចង្វាក់គ្នាជាច្រើន។ យើងបានដឹងថាយើងមានការលំបាកបន្តិចជាមួយនឹងទីតាំងអគារ និងការតភ្ជាប់អ៊ីនធឺណិតដែលជារឿងដ៏សំខាន់មិនអាចខ្វះបាននៅព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្រុមការងារ Ezecom ពិតជាខិតខំធ្វើការយ៉ាងស្វិតស្វាញ មានវិជ្ជាជីវៈខ្ពស់ និងរៀបចំបានយ៉ាងល្អ។ ក្នុងនាមជាអ្នករៀបចំ យើងមិននឹកស្មានថាមានអ្នកចូលរួមច្រើនលើសពីការរំពឹងទុក ដែលត្រូវការអ៊ីនធឺណិតច្រើនបែបនេះទេ តែទោះបីជាយ៉ាងណាក៏ដោយក្រុមការងារEzecom អាចដោះស្រាយបញ្ហាទាំងអស់ដែលបានកើតក្នុងរយៈពេលពីរថ្ងៃនេះបានដោយរលូន។

Realestate.com.kh បានធ្វើការជាមួយ Ezecom សម្រាប់ព្រឹត្តិការណ៍ជាច្រើនកន្លងមក ហើយEzecom ពិតជាដៃគូដ៏ល្អសម្រាប់ផ្គត់ផ្គង់អ៊ីនធឺណិតនៅកម្មវិធីរបស់យើង»។ លោកស្រី អ៊ុន បូផាននី នាយិកាទីផ្សារ និងទំនាក់ទំនង ក្រុមហ៊ុន Ezecom មានប្រសាសន៍បន្ថែម ទៀតថា៖ « បេសកកម្មរបស់ក្រុមហ៊ុន Ezecom គឺការជំរុញបទពិសោធន៍ឌីជីថលតាមរយៈការប្រើប្រាស់ ទិន្នន័យ និង វេទិកាឌីជីថលដែលមានភាពបត់បែន និងសមស្របតាមតម្រូវការ។

ក្រុមហ៊ុន Ezecom ពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដែលបានសហការចូលរួមឧបត្ថម្ភពិព័រណ៍អចលនទ្រព្យដ៏ធំជាងគេនៅកម្ពុជានេះ ព្រោះយើងខ្ញំុពិតជាខ្វល់ខ្វាយពីការតភ្ជាប់់របស់ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួម ដោយអាចឲ្យគាត់នៅតែអាចតភ្ជាប់ជាមួយមនុស្សជាទីស្រឡាញ់ និងអាចគ្រប់គ្រងការងារបានដោយរលូន តាមរយៈការផ្តល់អ៊ិនធឺណិតដោយឥតគិតថ្លៃទូទាំងសាលពិព័រណ៍»។

Ezecom គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ដែលមានភាគហ៊ុនខ្មែរ ១០០ភាគរយ និង មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិចធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុងឆ្នាំ២០១១ វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ២០១៨ និង២០២០ ហើយក៏បានឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើនផងដែរ៕

ដកស្រង់ពី៖Sabay