បណ្តាញសង្គម

ស្ដាប់ឡើងសឹកត្រចៀក ដឹងអត់បទ “Angle Baby” មានអត្ថន័យបែបណាចំពោះអ្នកស្រឡាញ់ភេទដូចគ្នា?

ពិតណាស់គ្រប់គ្នាប្រាកដជាធ្លាប់បានស្ដាប់បទចម្រៀងដ៏ពេញនិយមគឺបទ Angle Baby ជាពិសេស

ប្រិយមិត្តអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម Tik Tok ប្រាកដជាស្ដាប់សឹងសឹកត្រចៀក ហើយអ្នកខ្លះ ទៀតក៏ធ្លាប់យកបទនេះទៅកាត់តជាមួយវីដែអូផ្សេងៗជាច្រើនរាប់មិនអស់នៅក្នុង TikTok។ បទ “Angle Baby” ជាបទរបស់តារាចម្រៀង និងជាអ្នកនិពន្ធសញ្ជាតិ Australian Troye Sivan វ័យ ២៧ឆ្នាំ។ “Angle Baby” ជាបទចម្រៀងមួយដែលបានឆ្លុះបញ្ចាំងអំពីស្នេហារវាងមនុស្សប្រុស និងប្រុស ពិសេសជាងនេះ “Angle Baby” Troye Sivan បានសរសេរបទនេះឡើងរៀបអំពីស្នេហា និងជីវិត ផ្ទាល់ខ្លួនដែល ពោរពេញដោយភាពខ្មៅងងឹត តែត្រូវបានស្រោចស្រង់ដោយបុរសម្នាក់ ជាមួយភាសា លួងលោម និងផ្ដល់ក្ដីស្រឡាញ់។

Troye Sivan ថាលោកត្រូវបានសង្គ្រោះដោយគូស្នេហ៍របស់លោក អំឡុងពេលជីវិតរបស់លោក ស្ទើរតែជិតស្លាប់ គ្រានោះគូស្នេហ៍ក៏បាននាំឱ្យរស់ឡើងវិញក្នុងជីវិតថ្មីពោរពេញដោយភាសាផ្អែមល្ហែម និងការថែរក្សា។ Troye Sivan បានបញ្ចេញនៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១។ បន្ទាប់ពីបញ្ចេញនៅលើបណ្ដាញសង្គម “Angle Baby” បានឈានដល់លេខមួយ នៅលើតារាង US Dance Club Songs ព្រមទាំងបានជាប់ ចំណាត់ថ្នាក់លេខទីបីរបស់ Sivan នៅលើតារាង Billboard បន្ទាប់ពី "Youth"៕

 

ដកស្រង់ពី៖ Sabay