បណ្តាញសង្គម

មកស្គាល់ច្បាស់ពី ស្មាតហ្វូនទទេ Nothing Phone (1) ទើបប្រកាសចេញជាផ្លូវការ ៤៧០ដុល្លារឡើងទៅ

Nothing Phone (1) ឬស្មាតហ្វូនទទេ ទើបប្រកាសចេញផ្លូវការ ដែលមានរូបរាងខុសពីគេ ត្បិតផ្នែកខាងក្រោយជាកញ្ចក់ថ្លា មើលធ្លុះដល់ខាងក្នុង ឃើញដល់ប្រព័ន្ធកាមេរ៉ា ឧបករណ៍ទទួលការសាកថ្ម និងគ្រឿងបង្គុំផ្សេងទៀត ធ្វើឱ្យវាគួរឱ្យចាប់អារម្មណ៍ច្រើនពីអ្នកប្រើជាច្រើន។

 

 

Nothing Phone ជំនាន់ទីមានលក្ខណៈសំខាន់ៗដូចជា៖

អេក្រង់

អេក្រង់ OLED, ទំហំ ៦,៥៥អ៊ិញ, កម្រិតបង្ហាញ 1080x2400

កម្រិតពន្លឺ 1200 nits

មានសែស័រស្គេនម្រាមដៃក្រោមអេក្រង់

 

កាមេរ៉ា

មានកាមេរ៉ាក្រោយពីរគ្រាប់ 50 MP f/1.88 Sony IMX766 ជាលែនគោល OIS ទប់លំនឹង

និងមួយគ្រាប់ទៀត 50 MP f/2.2 Samsung JN1 ជាលែនទូលាយ ចាប់ផ្ទៃ ១១៤ដឺក្រេ

ចំណែកកាមេរ៉ាមុខ ជាប្រភេទទម្លុះអេក្រង់ផ្នែកខាងឆ្វេង ទំហំ 16 MP Sony IMX471

កម្លាំងម៉ាស៊ីន

បន្ទះឈីប Snapdragon 778G+

RAM 8/12GB ទំហំផ្ទុក 128/256GB

ទំហំថ្ម ៤៥០០ មីលីអំពែម៉ោង

ទ្រទ្រង់កម្លាំងសាកតាមខ្សែ ៣៣វ៉ាត់

ទ្រទ្រង់កម្លាំងសាកមិនប្រើខ្សែ 15W

សាកថ្មត្រលប់ឧបករណ៍ដទៃ ៥វ៉ាត់

  

កម្មវិធី

ដំណើរការដោយ Nothing OS (1) ឈរលើ Android 12

ក្រុមហ៊ុនសន្យាថាទទួលបានការអាប់ឌែតដល់ទៅ ៣ឆ្នាំ និង ៤ឆ្នាំ ចំពោះផ្នែកសុវត្ថិភាព

តម្លៃ

ចាប់ផ្ដើមពី ៤៧០-៥៥០ ដុល្លារ (ទីផ្សារស្រុកក្រៅ)

ចាប់ផ្ដើមចែកចាយលើទីផ្សារអំឡុង ថ្ងៃទី១៨ ខែកក្កដា និងលើគេហទំព័រ ថ្ងៃទី២១ ផងដែរ៕

ដកស្រង់ពី៖Sabay