បណ្តាញសង្គម

មេរៀនឆ្លងកាត់ខ្លួនឯងផ្ទាល់ ឃុន វុត្ថា ផ្ដែផ្ដាំអ្នកហូបបាយអត់ទៀង ប្រយ័ត្នជួបគ្រោះដូចខ្លួន

មហាជនស្រងាកចិត្តយ៉ាងខ្លាំងបន្ទាប់ពី សុខៗប្រទះឃើញតារាសម្រៀងប្រចាំផលិតកម្ម ហង្សមាស គឺ ប្រុសស្អាត ឃុន វុត្ថា អង្គុយលើរទះរុញនៅក្នុងមន្ទីរពេទ្យប្រទេសថៃ ក្រោយធ្លាក់ខ្លួនឈឺដោយសារការទទួលទានអាហារមិនទៀងម៉ោង គេងមិនគ្រប់គ្រាន់។

នៅប៉ុន្មានម៉ោងមុននេះតារាចម្រៀង ឃុន វត្ថា ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីកំលោះ សង្ហារូបនេះបង្ហោះសារយ៉ាងវែងភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹក បង្ហាញសកម្មភាពតារារូបនេះកំពុង តែអង្គុយលើរទះរុញអ្នកជំងឺរងចាំទទួលការព្យាបាលនៅក្នុងមន្ទីរមួយកន្លែងក្នុងប្រទេសថៃ។

ឃុន វុត្ថា បង្ហើបថាស្ថិតភាពលោកពេលនេះគឺត្រូវលេបថ្នាំឱ្យបានទៀងទាត់ និងតបអាហារមួយចំនួន ក្នុងរយៈពេលធំ ដោយសារតែលោកមានជំងឺរលាកក្រពះ ដែលវាបណ្ដាលមកពីការទទួលទានអាហារ មិនទៀងពេល និងគេងមិនគ្រប់ម៉ោង ធ្វើការហួសកំលាំង ឃុន វុត្ថា៖ “ខ្ញុំមានបញ្ហារលាកក្រពះត្រូវញុំថ្នាំនិងញុំអាហារតមមួយរយៈធំ វាបណ្ដាលមកពីញុំបាយមិន ទៀងទាត់និងដំណេកមិនទាន់ទៀងទាត់ សុខភាពជារឿងសំខាន់ណាស់យ៉ាងហោចមួយឆ្នាំម្ដងត្រូវ ពិនិត្យសុខភាពចេញម្ដង”៕

ដកស្រង់ពី៖ Sabay