បណ្តាញសង្គម

យើងបាន Like, Comment ឬ មើលវីដេអូអីខ្លះ Facebook ថតទុកទាំងអស់នៅកន្លែងនេះ

សកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើលើ Facebook ដូចជាបាន Like, comment, mention អ្នកដទៃ ឬបានមើលវីដេអូអ្វីមួយ និងអ្វីផ្សេងៗជាច្រើនទៀត ត្រូវបាន Facebook កត់ទុកទាំងអស់។

ហើយដើម្បីចូលទៅមើលសកម្មភាពថតទុកទាំងនោះ សូមចូលទៅកាន់តាមរបៀបខាងក្រោមនេះ៖

បើកកម្មវិធី Facebook > ចូលទៅកាន់ Settings & Privacy > Setting

ទាញចុះទៅកាន់ Your Information > Activity Log

គួរដឹងថាក្នុងនេះមានទីតាំងជាច្រើនអាចឱ្យអ្នករើសបាន ដូចជាចូលទៅកាន់ អ្វីដែលអ្នកបាន Comment, ផូសដែលអ្នកបាន Tag, Video ដែលអ្នកបានស្វែងរក បានទស្សនា, អ្វីដែលបាន Like ឬReactions, ផូសបានបង្ហោះចូលគ្រុប ឬ Story ដែលអ្នកបានចូលមើលជាដើម និងអ្វីជាច្រើនទៀត។ ចំពោះសកម្មភាពទាំងអស់នេះផងដែរ អ្នកក៏អាចចូលទៅមើលផូសទាំងនោះឡើងវិញ លុប ឬលុបការថតទុកសកម្មភាពរបស់អ្នកក្នុងមុខងារទាំងនេះបានផងដែរ៕

 

ដកស្រង់ពី៖Sabay