បណ្តាញសង្គម

នេះហើយ​ហេតុផល J-Hope ដាក់ឈ្មោះអាល់ប៊ុមថា «Jack In The Box»

អាល់ប៊ុម «Jack In The Box» កំពុងវាយលុកទីផ្សារតន្ត្រីហើយនៅពេលនេះ ដែលអាចនិយាយបានថា ជាជោគជ័យថ្មីសម្រាប់ J-Hope ក្នុងអាជីពជាតារាទោល។

អ្វីដែលគ្រប់គ្នាស្ញើចសរសើរ គឺគ្រប់យ៉ាងដែល J-Hope បានរៀបចំសម្រិតសម្រាំង ពិតជាប្លែក ខុសពីអ្វីដែលលោកធ្លាប់បង្ហាញកន្លងមក ហើយសូម្បីសមាជិករួមក្រុម ក៏មានការភ្ញាក់ផ្អើលដែរ។ ទោះជាយ៉ាងណា ម្នាក់ៗច្បាស់ជាឆ្ងល់ថា តើអ្វីទៅដែលនាំចិត្តតារាប្រុសរូបនេះ ដាក់ឈ្មោះអាល់ប៊ុមថា «Jack In The Box»? ជាការពិតឈ្មោះនេះ ដំបូងឡើយផ្ដើមចេញពីរឿងពិតនៃឈ្មោះសិល្បៈរបស់ J-Hope។ អ្នកគាំទ្រមួយចំនួនពិតជាបានជ្រាបច្បាស់ថា J-Hope សម្រេចជ្រើសរើសឈ្មោះនេះ ដោយមានជំនួយពី RM និង Bang PD-nim។

«Hope» ត្រូវបានជ្រើសភ្លាម ដោយសារលោកជឿលើការគិតទុក គុណតម្លៃ និងផែនការក្នុងជីវិត និងអាជីពការងាររបស់លោក។ J-Hope ថា៖ «មានអារម្មណ៍ថា វាជាពាក្យអស្ចារ្យដែលមានលក្ខណៈរលូនជាមួយនឹង Vibe អារម្មណ៍បែបវិជ្ជមានរបស់ខ្ញុំនៅពេលនោះ និងអ្វីដេលខ្ញុំចង់បានក្នុងគន្លងជីវិតខ្ញុំ»។ ដូចដែលសមាជិក BTS រូបនេះប្រាប់អ្នកគាំទ្រពីមុនៗដែរ នូវអត្ថន័យដែលត្រូវបានកំណត់ក្រោយៗមកទៀត។ ទោះជាយ៉ាងណា Bang PD-nim គឺជាអ្នកដែលបានភ្ជាប់រឿងរ៉ាវទាក់ទងនឹង ទេវកថាក្រិកនៃ Pandora’s Box ជាមួយនឹងឈ្មោះ J-Hope។

Bang PD-nim ក៏បានបង្កើតពាក្យ "Jack In The Box” ជាអ្វីដែល J-Hope បន្លឺក្នុងពេលរ៉េប។ មួយវិញទៀត ផ្នត់គំនិតទាំងពីរនៃ Pandora's Box និង Jack-in-the-box ភ្ជាប់គ្នាទៅវិញទៅមក ពីព្រោះនៅពេលដែល Pandora រកឃើញ "ក្តីសង្ឃឹម" ដែលទុកក្នុងប្រអប់នោះ វានឹងលោតចេញ ឬក្នុងករណីនេះ J-Hope នឹងលេចឡើងដូចជា Jack-In-The-Box។

ខណៈពេលដែលអ្វីៗទាំងអស់នេះបានកើតឡើងមុនពេលការបង្ហាញខ្លួនលើកដំបូងរបស់ BTS បានធ្វើឲ្យ J-Hope រក្សាទុកគំនិតមួយនៅក្នុងចិត្ត ហើយបានសម្រេចចិត្តប្រើឈ្មោះនេះ សម្រាប់អាល់ប៊ុមទោលរបស់ខ្លួន ព្រោះវាមានសំខាន់ចំពោះប្រភពដើមនៃឈ្មោះរបស់លោក។ J-Hope នៅបានបញ្ជាក់បន្តថា៖ «អាល់ប៊ុមរបស់ខ្ញុំ Jack In The Box គឺនិយាយអំពីសេចក្តីប្រាថ្នារបស់ខ្ញុំក្នុងការបំបែកផ្សិត (ស្នាមដុះស្នឹម) និងបង្កើនភាពរីកចម្រើនបន្ថែមទៀត។

២បទសំខាន់ៗ គឺ “MORE” និង “ARSON” តំណាងឱ្យដោយក្ដីគោរព នូវរឿងរបស់ខ្ញុំទាំងក្នុង និងក្រៅប្រអប់។ ខ្ញុំព្យាយាមបង្ហាញពីបុគ្គលិកលក្ខណៈតន្ត្រីផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងនាមជាសិល្បករ និងបង្ហាញផ្នែកផ្សេងទៀតក្នុងអាល់ប៊ុមនេះ»៕

 

 

 

 

 

 

 

 

ដកស្រង់ពី៖ Sabay