បណ្តាញសង្គម

Samsung ប្រកាស​ចេញ Galaxy ថ្មី​មួយ​ម៉ូតដែល​ទៀត​​​នៅចិន​​គឺ Galaxy A8 ភ្ជាប់​សមត្ថភាព​ខ្លាំង​ឌីហ្សាញ​​​ស្ដើង​ស្អាត!

ទូរស័ព្ទទំនើប របស់ Samsung មួយម៉ូតដែលទៀត គឺ Galaxy A8 ដែលសាធារណ ជនធ្លាប់ឮនៅតាមបណ្ដាញ ព័ត៌មានជាច្រើននោះ ពេលនេះ ត្រូវក្រុមហ៊ុន Samsung ប្រកាសចេញជាផ្លូវការ ជាមួយលក្ខណសម្បត្តិខ្ពស់។

ក្រុមហ៊ុន អេឡិចត្រូនិកយក្សកូរ៉េ ខាងត្បូងនេះ បានប្រកាសចេញ ស្មាតហ្វូនធុនមធ្យម A8 របស់ខ្លួននៅ ក្នុងប្រទេសចិន។ ចំណុចពិសេសនៅ លើ Galaxy A8 គឺមានការរចនាស្ដើង ស្អាតទាន់សម័យ ដោយមានតួផលិត ពីលោហធាតុភ្លឺ បង្កើនភាពស៊ីវិល័យ។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ ៥,៧អ៊ីញប្រភេទ Super AMOLED កម្រិត Full HD (1920×1080)px, បំពាក់អង្គប្រតិបត្តិ octa core 64-bit Qualcomm Snapdragon 615, RAM 2GB និងមានអង្គចងចាំទំហំ 16GB (អាចបន្ថែមកាតមេម៉ូរី micoSD បានដល់ 128GB)។

ទូរស័ព្ទធុនមធ្យមនេះ មានកម្រិតថាមពល 3050mAh គាំទ្របណ្ដាញ 4G LTE ដំណើរការដោយ Android 5.1.1 Lollipop ភ្ជាប់មុខងារ dual camera និងមានមុខងារ fingerprint scanner។ នៅផ្នែកខាងមុខនៃ Galaxy A8 គឺភ្ជាប់កាមេរ៉ា 5MP ខាងក្រោមទំហំ 16MP ដែលនឹង ចេញលក់មាន ៣ពណ៌ គឺពណ៌ស ពណ៌មាស និងពណ៌ខ្មៅ។ កម្រាស់ទូរស័ព្អ A8 គឺស្ដើងត្រឹមតែ ៥,៩មិល្លីម៉ែត្រ និងទម្ងន់ ១៥១ក្រាម។

Samsung ពុំទាន់បញ្ជាក់ ឱ្យដឹងថា តើនៅពេលណាទើប ក្រុមហ៊ុននឹងចេញលក់ ស្មាតហ្វូន Galaxy A8 នៅក្រៅពីទីផ្សារ ប្រទេសចិននៅឡើយ៕

ដកស្រង់ពី៖ thebnews