បណ្តាញសង្គម

ប្រទះឃើញរថយន្ដ Jason Momao ជួបគ្រោះថ្នាក់ចរាចរណ៍បុកពេញទំហឹងរវាងម៉ូតូធំ

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងពិភពកម្សាន្ដហូលីវូដ ដែលថ្មីៗនេះត្រូវបានគេប្រទះឃើញរថយន្ដពណ៌ លឿងរបស់តារាសម្ដែង Jason Momao បានបុកគ្នាយ៉ាងពេញទំហឹងជាមួយម៉ូតូប្រភេទធំ លើផ្លូវ កោងនៅទីក្រុង Los Angeles សំណាងល្អពុំមានអ្នករងរបួសដល់អាយុជីវិតនៅទេ។

កាលពីថ្ងៃទី២៤ ខែកក្ដដា គ្រោះថ្នាក់ចរាចរណ៍មួយបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងរវាង Jason Momoa និងអ្នកបើកបរម៉ូតូម្នាក់នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ នៅពេលដែលតារា សម្ដែងក្នុងរឿង Aquaman រូបនេះកំពុងតែធ្វើដំណើរនៅលើផ្លូវ ស្រាប់តែអ្នកបើកបរម៉ូតូបានបាត់ បង់ការគ្រប់គ្រងលឿនឆ្លងផ្លូវ ហើយបានទៅបុករថយន្ត Oldsmobile របស់ Jason Momoa តែម្ដង។

បន្ទាប់ពីកើតហេតុ កម្លាំងប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីដោះស្រាយហេតុការណ៍ នេះចំណែកតារាសម្ដែង Jason Momoa មិនបានរងរបួសនោះទេ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នេះ ។ រីឯអ្នកបើកបរម៉ូតូរងរបួសស្រាលត្រូវដៃ និងជើង ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ៕

 

ដកស្រង់ពី៖ Sabay