បណ្តាញសង្គម

MG Cambodia សហការជាមួយអង្គការផ្ទះបាយកុមារ រៀបចំដំណើរទស្សនកិច្ចសិក្សាឆ្ពោះទៅកាន់សួនសត្វភ្នំពេញសាហ្វារី

MG គឺជាយីហោរថយន្តរបស់ចក្រភពអង់គ្លេស ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១មកម្លេះ។ អឹមជី ខេមបូឌា (MG Cambodia) គឺជាក្រុមហ៊ុនចែកចាយរថយន្តដំបូងគេ និងតែមួយគត់របស់ MG Motors នៅក្នុងប្រទេសកម្ពុជា។

MG ធានានូវគុណភាពនៃការលក់រថយន្តថ្មី និងសេវាកម្មជួសជុលថែរទាំរថយន្ត MG ឲ្យមានស្តង់ដារខ្ពស់បំផុតក្នុងទីផ្សារកម្ពុជា។ MG ក៏បានកំពុងផ្តល់នូវតម្លៃរថយន្តដ៏សមរម្យជាមួយនឹងម៉ូដែលរថយន្តទំនើបៗនិងពេញនិយមរបស់ពួកគេដូចជា MG ZS, MG6, MG GT, MG RX5, MG HS និង MG RX8។

យើងអាចសង្កេតឃើញថារថយន្ត MG ពិតជាកំពុងពេញនិយមជាខ្លាំងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលទទួលបានការគាំទ្រ និងជឿជាក់ជាខ្លាំងលើរថយន្ត MG ពីសំណាក់អតិថិជនយ៉ាងច្រើន ហើយ MG តែងតែគាំទ្ររាល់សកម្មភាពល្អៗជាមួយប្រជាពលរដ្ឋក្រីក្រដែលខ្វះខាត និងការងារជួយសង្គមនានា តាមរយៈការបរិច្ចាគឈាម ឬការផ្តល់សម្ភារៈសិក្សាដល់សាលាដែលខ្វះខាតផ្សេងៗ…។ល។

កាលពីថ្ងៃសុក្រ ទី ២២ ខែកក្កដា ឆ្នាំ២០២២, ក្រុមហ៊ុនរថយន្ត MG Cambodia បានសហការជាមួយ អង្គការផ្ទះបាយកុមារ ដើម្បីដឹកនាំកុមារកំព្រាចំនួន ២៥នាក់ អមដំណើរដោយរថយន្ត MG ទាំងរ៥ម៉ូដែលដ៏ទំនើបៗរបស់ពួកគេ ឆ្ពោះទៅកាន់ការទស្សនៈកិច្ចសិក្សារនៅសួនសត្វភ្នំពេញសាហ្វារី។

ដំណើរកម្សាន្តនេះបានចាប់ផ្តើមយ៉ាងរលូននិងពោរពេញទៅដោយស្នាមញញឹម ហើយសកម្មភាពទស្សនៈកិច្ចនេះគឺទទួលបានការទស្សនាសត្វដ៏ទាក់ទាញនិងសំខាន់ៗទាំងអស់នៅក្នុងសួនសត្វ ដែលរួមមានការសម្តែងសត្វ និងការទស្សនាសត្វក្នុងស្រុក និងសត្វព្រៃជាច្រើន។ ជាមួយនឹងការពន្យល់បន្ថែមអំពីចំណេះដឹងខ្លះៗដល់កុមារទាំងអស់អំពីការរស់នៅរបស់សត្វទាំងនោះផងដែរ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ MG ក៏បានផ្តល់នូវអាហារសម្រន់ដល់កុមារកំព្រាទាំងអស់មានដូចជា នំ និងទឹកដោះគោ ដើម្បីទទួលទានមុនពេលបញ្ចប់ដំណើរទស្សនៈកិច្ចសួនសត្វ រួមជាមួយស្នាមញញឹម និងភាពរីករាយរបស់កុមារកំព្រាទាំងអស់។ អ្នកស្រី ម៉ៅ ផល្លា គ្រូបង្រៀននៅ អង្គការផ្ទះបាយកុមារ បានមានប្រសាសន៍ថា “នេះជាលើកទីមួយហើយរបស់កុមារកំព្រាដែលបានមកលេងសួនសត្វ ហើយជិះរថយន្ត MG ប្រកបដោយផាសុកភាព និងសុវត្ថិភាព។

យើងខ្ញុំពិតជាអរគុណជាខ្លាំងដល់ក្រុមហ៊ុន MG Cambodia ដែលបានរៀបចំដំណើរកម្សាន្តនេះឡើង និងនាំកុមារកំព្រាមកស្គាល់សត្វជាច្រើននករភេទនៅសួនសត្វជាមួយនឹងចំណេះដឹងទូទៅផងដែរ។

” លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “យើងពិតជាសង្ឃឹមយ៉ាងមុតមាំថាដំណើរទស្សនៈកិច្ចនេះនឹងនាំមកនូវស្នាមញញឹម និងអនុស្សាវរីយ៍ដ៏រីករាយសម្រាប់កុមារកំព្រាទាំងអស់។ លើសពីនេះទៀត កុមារទាំងអស់ក៏អាចរៀនឈ្វេងយល់បន្ថែមអំពីការរស់នៅរបស់សត្វ និងការបង្កើតមិត្តភាពជាមួយមិត្តភ័ក្តិផងដែរ។ ហើយយើងខ្ញុំក៏សូមអរគុណដល់អតិថិជនទាំងអស់សម្រាប់ការគាំទ្រ MG រហូតមកដល់ពេលនេះ និងក្លាយជាផ្នែកមួយនៃគ្រួសារ MG ដើម្បីឱ្យមានសកម្មភាពល្អៗជាមួយគ្នាសម្រាប់សង្គមជាតិយើង។”

ដកស្រង់ពី៖Sabay