បណ្តាញសង្គម

ស្រីស្អាត ជេស៊ីការ ប្រកាសឱ្យ ព្រំ រដ្ឋា ដោះស្រាយលុយជំពាក់រាប់ខែមិនព្រមសង

មហាជននិយមប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្ដែងស្រីរាងតូចច្រឡឹង ជេស៊ីការ ឈ្មោះពិត តាន់ សុផា

ប្រកាសក្ដែងៗលើបណ្ដាញសង្គមឱ្យតារាស្រី និងជាម្ចាស់ផលិតកម្ម PR គឺ ព្រំ រដ្ឋា ឱ្យចូលខ្លួនដោះស្រាយរឿងលុយ ដែលពឹងឱ្យ ជេស៊ីការ ខ្ចីគេឱ្យនាង។ បើតាមសម្ដីរបស់ ជេស៊ីការ សរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនបានលើកឡើងថា ព្រំ រដ្ឋា បានពឹងឱ្យនាង ទៅខ្ចីលុយគេយកមកឱ្យខ្លួន ដោយមិនបញ្ជាក់ចំនួនទឹកប្រាក់ និងបានសន្យាថាក្នុងរយៈពេល ២សប្ដាហ៍ នឹងប្រគល់លុយគ្រប់ចំនួនឱ្យ ជេស៊ីការ វិញប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះមានរយៈ ពេល៥ខែហើយ ដែល ព្រំ រដ្ឋា នៅមិនទាន់សងវិញ ដែលជាហេតុធ្វើឱ្យ ជេស៊ីការ ពិបាកអត់ទ្រាំដែល យកខ្លួនទៅរងម្ចាស់បំណុលដើម ក៏បង្ហោះជាសាធារណៈតែម្ដង។

ជេស៊ីការ៖ “ សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយដែលបានអោយខ្ញុំ ទៅខ្ចីពីគេ ចំនួន $$$$ សុំបងចូលខ្លួនមកដោះស្រាយលុយនេះជាមួយនឹងខ្ញុំផង ពេលបងមកខ្ចីខ្ញុំថាតែ2អាទិត្យទេ តែមកដល់លូវ5ខែហើយ សូមបងកុំធ្វើបាកខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ”។ យ៉ាងណាមិញរហូតមកដល់ពេលនេះគេមិនទាន់ឃើញ ព្រំ រដ្ឋា ចេញមុខស្រាយ ឬឆ្លើយតបយ៉ាងណា នោះទេ ខណៈមហាជនកំពុងរងចាំមើលដំណោះស្រាយរវាងអ្នកទាំងពីរ និងមានអ្នកស៊ែរព្រោងព្រាត លើបណ្ដាញសង្គម៕

 

ដកស្រង់ពី៖ Sabay