បណ្តាញសង្គម

Apple បញ្ចេញ iPod​ ថ្មី ៖ កាមេរ៉ា 8MP តម្លៃ ១៩៩ដុល្លារ

ដោយសារតែ ភាពសម្បូរបែប ផ្នែកកំសាន្តនៅលើ iPhone, iPad មនុស្សភាគ ច្រើនយល់ថា ក្រុមហ៊ុន Apple លែងយកចិត្តទុកដាក់ ទៅលើផលិតផល iPod ដែលធ្លាប់ទទួល បានការនិយម កាលពីប៉ុន្មានឆ្នាំមុន។

ប៉ុន្តែ Apple បានបង្ហាញការ យកចិត្តទុកដាក់រ បស់ខ្លួននៅពេល ក្រុមហ៊ុន នេះ ត្រៀមបញ្ចេញលក់ ក្នុងទីផ្សារនូវម៉ូដែល iPod ថ្មី ដែលត្រូវបាន កែលំអពីកំណែចាស់។ យោងតាម Mark GURMAN ដែលបានចុះផ្សាយ នៅលើគេហទំព័រ 9to5Mac ឱ្យដឹងថា ដំណឹងខាងលើនេះ ត្រូវបានបង្ហើប ឱ្យដឹងពីប្រភព ផ្ទៃក្នុងនៃក្រុមហ៊ុន Apple ។ បណ្ដាកំណែ Nano និង Shuffle iPod នឹងមិនត្រូវបានកែលំអ ឬបន្ទាន់សម័យ ដូចទៅនឹង iPod Touch នោះទេ។

ប៉ុន្តែកំណែ iPod ទាំងអស់នឹង មានបីពណ៌ថ្មី គឺពណ៌ខៀវចាស់ ពណ៌ផ្កាឈូក និងពណ៌លឿង។ iPod Touch ថ្មី ទទួលបានការ កែលំអមួយចំនួន រួមមាន កាមេរ៉ា និងឈីប 64-bit ដើម្បីជួយ អូសបន្លាយអាយុកាល របស់ថ្មក៏ដូចជា ដើម្បីសមស្របជាមួយនឹងកំណែ iOS ថ្មីបំផុត។

ជាង នេះ ឧបករណ៍នេះក៏ នឹងបំពាក់ឈីប "M" ដើម្បីតាមដាន ការហាត់ប្រាណ ព្រមទាំងមានបំពាក់ ជាស្រេចនូវ iOS 8.1 និង Apple Music។ តាមគម្រោង iPod Touch ថ្មីនឹងមានកំណែ 128 GB ដែលមានតម្លៃ 399 USD និងកំណែ 64 GB តម្លៃ 299 USD រួមនឹងកំណែ 16 GB តម្លៃ 199 USD ៕

ដកស្រង់ពី៖ camnews