បណ្តាញសង្គម

IU បង្កើតប្រវត្តិសាស្ត្រថ្មីជាតារាស្រីកូរ៉េដំបូងបង្អស់ រៀបចំការប្រគំតន្ត្រីមានអ្នកចូលមើលផ្ទាល់ជិត ៧ម៉ឺននាក់

កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២២ IU បានបង្ហាញផ្ទាំង Poster ថា ពីការប្រគំតន្ត្រីទោលរបស់នាង ដែលមានឈ្មោះថា “The Golden Hour: Under The Orange Sun”។

តាមព័ត៌មានដែលបង្ហាញលើ ផ្ទាំង Poster នោះ បានឲ្យឃើញថា ការប្រគំតន្ត្រីនេះ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែកញ្ញា នៅពហុកីឡដ្ឋាន Jamsil Sports Complet Olympic Main Stadium ក្នុងក្រុងសេអ៊ូល ដែលមានកន្លែងអង្គុយដល់ទៅ ៦៩ ៩៥០ ឯណោះ។ ផ្អែកការត្រៀមនេះ ក៏បានធ្វើឲ្យ IU អាចបង្កើតប្រវត្តិសាស្ត្រអស្ចារ្យថ្មី ដោយក្លាយជា តារាទោលកូរ៉េនារីដំបូង ដែលរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីក្នុងពហុកីឡដ្ឋាន Olympic Stadium ក្នុងក្រុងសេអ៊ូល សម្រាប់អ្នកទស្សនាដល់ទៅជិត ៧ម៉ឺននាក់។

គួរដឹងដែរថា កន្លងមក EXO និង BTS គឺជាក្រុមបុរស K-Pop ដែលបានរៀបចំការប្រគំតន្ត្រី និងមានអ្នកចូលរួមទស្សនាផ្ទាល់ដល់ទៅជិត ៧០ ០០០នាក់។ យ៉ាងណាមិញ មិនទាន់មានតារាចម្រៀងណាអាចឈានដល់ការរៀបចំការប្រគំតន្ត្រីទ្រង់ទ្រាយធំបែបនេះទេពីមុន ទើបតែពេលនេះ IU អាចធ្វើវាបានហើយ៕

ដកស្រង់ពី៖Sabay