បណ្តាញសង្គម

បទពិសោធន៍នៃព្រឹត្តិការណ៍ k’dance និង EDM Party ថ្មីប្លែកដែលមិនធ្លាប់មានពីមុន នាំមកជូនដោយ realme

ពិតជាកក្រើកមែន នៅក្នុងព្រឹត្តិការណ៍ k’dance និង EDM Party បទពិសោធន៍នៃថ្មីប្លែកដែលមិនធ្លាប់មានពីមុន ដែលនាំមកជូនដោយ realme កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅ នៅឯ CKCC។

ការចូលរួមពីយុវវ័យជាច្រើនក្នុងការបញ្ចេញសមត្ថភាព ក្នុងការប្រកួតរាំ និងការបង្ហាញម៉ូត ក្នុងកម្មវិធីនេះផងដែរ ក៏មានតារាកិត្តិយសចូលរួមដូចជា Mina ដែលបានសម្តែងក្បាច់រាំយ៉ាងរស់រវើក និងក្បាច់រាំច្នៃប្រឌិតថ្មីៗពីបេក្ខជនដែលចូររួម ពិតជាអស្ចារ្យមិនសរសើមិនបាន អមជាមួយការហ៊ោរកញ្វៀវតែម្តង ( មានវីដេអូនខាងក្រោម) ។

ពួកគាត់ទទួលបានឱកាសដ៏វិសេសវិសាលនេះ ជាមួយការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme C30 ដែលជាស៊េរីស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមជាងគេរបស់ realme តម្លៃតត្រឹមតែ ១១៩ ដុល្លារ ហើយលោកអ្នកអាចរកជាវបាន តាមបណ្តាហាងទូរសព្ទដៃទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។

https://youtu.be/xVPfW_CidBQ Realme គឺជាប្រេនមិនត្រឹមតែជាបច្ចេកវិទ្យា តែជាប្រេនដែលទាន់សម័យវ័យក្មេង ហើយ ចូលចិត្តក្នុងការអភិវឌ្ឍន៍ផ្នត់គំនិតវ័យក្មេង ជាមួយយុវវ័យ ធ្វើឲ្យសុបិនរបស់ពួកគេកាន់តែធំ។

ដូចនេះហើយ realme ក្លាយជាម៉ាកយីហោដែលយុវវ័យពេញចិត្តជាមួយនឹងវប្បធម៌សម័យថ្មីពេញនិយម និងស្មារតីដូចគ្នា ហ៊ានឆ្ពោះទៅមុខ សាកល្បកអ្វីដែលថ្មី និងដេញតាមក្តីស្រមៃរបស់ខ្លួន វាជា DNA របស់ realme " Young, Stylish, Real, Outstanding" ។ ចំនុចពិសេសដែលត្រូវដឹងអំពី ស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះ realme C30 realme C30 មានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬអាចមើលទៅដូចជាវ៉ាលី គែមសងខាងជ្រុងស្មើ ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយបំផុសឡើងកាមេរ៉ា ១ គ្រាប់យ៉ាងធំ ។

ចំណែកឯពណ៌របស់ realme C30 គឺកាន់តែស្រស់ស្អារ ដែលមាន ៣ ជម្រើសពណ៌គឺ ខ្មៅ, ខៀវ និងបៃតង។ បើនិយាយពីថាមពលថ្មវិញ realme C30 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។

ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នក លេងឆាតបាន ១.៥ម៉ោង ស្តាប់ចម្រៀង ៤.៥ម៉ោង និយាយទូរសព្ទបាន ២.៣ម៉ោង និងអាច Standby បាន ៤៥.៣មោ៉ង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C30 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ដ៏ច្បាស់ត្រជាក់ភ្នែក ។

realme C30 បំពាក់កាមេរ៉ា 8MP ដែលអាចចាប់យករូបភាពច្បាស់ HDR Mode និងមានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់។ realme C30 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំង Unisoc T612 ដែលទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)។

លើសពីនេះទៅទៀត realme C30 មានអង្គផ្ទុក 2GB + 32GB ដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និង ទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាបំ ពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និងផ្តល់បទពិសោធន៍កាន់តែរលូនជាងស្មាតហ្វូនជំនាន់មុន។ អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺ លឿនជាង 300% ធៀបនឹងគូប្រជែងសម្រាប់ការទាញយក និងធ្វើឱ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា ។

realme C30 ដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។ realme តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច។ ស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត "Dare to Leap" ។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែ realme នឹងនៅតែពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត៕

ដកស្រង់ពី៖Sabay