បណ្តាញសង្គម

Mean Phiravich តួប្រុសក្នុងរឿង ហាងលក់មរតកខ្មោច មកដល់កម្ពុជាភ្លាម ទៅលេងវិមានឯករាជ្យភ្លែត

កំលោះសង្ហាតារាថៃ Mean Phiravich ដែលជាតួអង្គក្នុងរឿង "ហាងលក់មរតកខ្មោច"

បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវេលាម៉ោង៩ ព្រឹកថ្ងៃទី៣ ខែសីហា ជាលើកដំបូង ហើយសង្កេតឃើញថាមកប្រទេសកម្ពុជា ភ្លាម Mean ទៅទស្សនាវិមានឯករាជ្យភ្លែតតែម្ដង។ ដំណើរឆ្ពោះមកកាន់ប្រទេសកម្ពុជាលើកដំបូង Mean Phiravich ចុះពីយន្ដហោះភ្លាមធ្វើបទសម្ភាស ផ្ដាច់មុខជាមួយ Sabay ទាំងព្រឹកតែម្ដង។ ទន្ទឹមនឹងនេះ Mean ក៏បានធ្វើដំណើរទស្សនានៅ វិមានឯករាជ្យ ផងដែរ។

វត្តមាន Mean Phiravich លើទឹកកម្ពុជាលើកនេះគឺមកដើម្បីជួបជាមួយអ្នកគាំទ្រកម្ពុជា ជាទីស្រឡាញ់ និងអបអរចំពោះស្នាដៃក្នុងភាពយន្ដថ្មី គឺរឿង “ហាងលក់មរតកខ្មោច”។ រម្លឹកផងដែរថា Mean Phiravich គឺជាតារាចម្រៀង តារាម៉ូដែល និងជាតារាសម្ដែង Mean បានចាប់អាជីពសិល្បដំបូងជាតារាសម្ដែងក្នុង២០១៥ និងបានសាងស្នាដៃជាបន្តបន្ទាប់ក្នុងរឿងភាគ ភាពយន្ដខ្នាតធំ ស្ពតពាណិជ្ជកម្មជាហូរហែផងឌេរ ហើយភាពយន្ដដែលទើបតែបញ្ចប់ និងត្រៀមចាក់បញ្ចាំងថ្ងៃទី៥ ខែសីហា គឺរឿង “ហាងលក់មរតកខ្មោច”។

យ៉ាងណាមិញប្រិយមិត្ត Sabay ជាទីស្រលាញ់កុំភ្លេចរងចាំទស្សនាវីដេអូសម្ភាសផ្ដាច់រវាង Sabay និងតារាសម្ដែងថៃ Mean Phiravich ជុំវិញបទពិសោធថតរឿង“ហាងលក់មរតកខ្មោច”នេះ ក្នុងពេលឆាប់ៗ៕

ដកស្រង់ពី់៖ Sabay